ចិន បញ្ជាក់ពីជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលក់អាវុធណាមួយទៅឱ្យតំបន់តៃវ៉ាន់របស់ចិន

2026/03/19 10:06:06 pm        86

អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានរិះគន់ខ្លាំងៗលើការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតំបន់តៃវ៉ាន់ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ (១៨ មីនា) ដោយសង្កត់ធ្ងន់លើការជំទាស់យ៉ាងដាច់អហង្ការ និងជាប់លាប់របស់ចិន ចំពោះការលក់អាវុធដោយប្រទេសពាក់ព័ន្ធនានាទៅឱ្យតំបន់តៃវ៉ាន់។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានលើកឡើងបែបនេះ នៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែលថា កញ្ចប់អាវុធដ៏ធំរបស់អាមេរិកសម្រាប់តំបន់តៃវ៉ាន់ ដែលរួមមានមីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ គឺត្រៀមខ្លួនជាស្រេចសម្រាប់ការអនុម័តដោយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាចនឹងត្រូវចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។

លោក Chen សង្កត់ធ្ងន់ថា៖ «ការជំទាស់យ៉ាងដាច់អហង្ការរបស់ចិន ចំពោះការលក់អាវុធរបស់ប្រទេស និងតំបន់ពាក់ព័ន្ធ ទៅឱ្យតំបន់តៃវ៉ាន់របស់ចិន គឺមានភាពជាប់លាប់ជានិច្ច និងច្បាស់លាស់ខ្លាំងណាស់។ អាមេរិក ចាំបាច់ត្រូវគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ចាត់ចែងលើបញ្ហាលក់អាវុធឱ្យតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងចាត់វិធានការជាក់ស្តែងដើម្បីរក្សាទំនាក់ទំនងចិន-អាមេរិកឱ្យមានស្ថិរភាព និងរក្សាសន្តិភាពទូទាំងច្រកសមុទ្រតៃវ៉ាន់»។

ទីក្រុងប៉េកាំង តែងតែប្រកាន់ខ្ជាប់នូវជំហរប្រឆាំងដាច់ខាតរបស់ខ្លួនចំពោះបញ្ហាលក់សព្វាវុធណាមួយទៅឱ្យតំបន់នេះ។ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការជំទាស់យ៉ាងដាច់អហង្ការរបស់ចិន ចំពោះការលក់អាវុធរបស់អាមេរិកទៅឱ្យតំបន់តៃវ៉ាន់របស់ចិន គឺតែងតែជាប់លាប់ និងច្បាស់លាស់បំផុត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm