សៀមរាប ៖ រថយន្តមួយគ្រឿងដឹកថ្នាំពេទ្យពេញក្នុងរថយន្ត ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងវេលាម៉ោង១៣ និង៤៥នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ប៉ុន្ដែមិនទាន់ដឹងមូលហេតុនៅឡើយទេ។ហេតុការណ៍នេះ កើតឡើង នៅចំណុចមុខឱសថស្ថានព្រះវិហារស្ថិត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆេះខាងលើជាប្រភេទរថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Y.5865។រថយន្តនេះ ដឹកសម្ភារៈពេទ្យរបស់ក្រុមហ៊ុនMedibest នៅភ្នំពេញ បើកបរបមានឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត។ ការឆេះនេះដែរបណ្ដាលឲ្យខូចខាតរថយន្តមួយគ្រឿងទាំងស្រុង នឹងថ្នាំពេទ្យមួយចំនួនធំ គិតជាថវិកាអស់ប្រហែល ២០០០ដុល្លា។ ចំពោះមូលហេតុ ដែលបានកើតឡើងនៅលើករណីនេះសង្ស័យឆ្លងចរន្តអគ្គីសនៅតាប្លូខាងមុខហើយខ្មោចរថយន្ដត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច៕អត្ថបទ ៖ សាវី


