សម្ដេចតេជោ ស្វាគមន៍ក្រុមប្រទេសនិយាយភាសាបារាំង ដែលមានបំណងមកវិនិយោគនៅកម្ពុជា

2022/03/29 12:02:52 pm        451

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានស្វាគមន៍ចំពោះបណ្ដា ក្រុមអ្នកវិនិយោគ នៃប្រទេសនិយាយភាសាបារាំង ដែលមានបំណងចង់មកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ​បាន​អនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគី វ៉ាបូ (Louise Mushikiwabo) ​អគ្គលេខាធិការ ​នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលជួប​សំដែងការ​គួរសម ​និងពិភាក្សាការងារ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានប្រាប់ដល់​ក្រុមអ្នកសារ ព័ត៌មានថា ​ក្នុងជំនួបនេះ​ លោកជំទាវ ល្វីស បានកោត​សរសើរអំពីសេដ្ឋកិច្ចរីកចម្រើន របស់កម្ពុជា ដែលជាការការទាក់ទាញ ​និងជាគំរូ ​នៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយ​ភាសា​បារាំងផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ​បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ ​នៃជំនួបរវាង​អ្នក​វិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង ​និងអ្នកវិនិយោគកម្ពុជា។

សម្ដេចតេជោ ​បានមានប្រសាសន៍ថា ​សេដ្ឋកិច្ចពាណិជ្ជកម្ម ​និងវិនិយោគ ​ជាចំណុចស្នូល នៃកិច្ច សហប្រតិបត្តិការ រវាងប្រទេស​ និងតំបន់ ​ដែលមានសក្តានុពល ​គ្រាន់តែមិនទាន់មាន ឱកាសនៅ​ឡើយប៉ុណ្ណោះ ដូច្នេះគប្បីរួមគ្នាបង្កឱកាសដើម្បីចាប់យកសកម្មភាព ​សក្តានុពលទាំងឡាយណា ដែលមាននេះ ​ដើម្បីមិនត្រឹមតែពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់​ទាំង​ពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ ​រវាងប្រទេសទាំងពីរផង​ និងតំបន់ផង ព្រោះថា​ទំនាក់ទំនង​ល្អលើវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និងវិនិយោគ ​នឹងនាំ​ទៅ​ដល់ភាពជិតស្និទ្ធ​ផ្នែក​នយោបាយ។

សម្ដេចតេជោ បានជម្រាបជូនលោកជំទាវ ល្វីស ថា ក្នុងនាមជាប្រធានអាស៊ាន​ អ្វីដែលសម្ដេចចង់ បាន​ គឺជំរុញការអនុវត្ត អាស្តា និងអាស៊ឹម ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងវិនិយោគ និង​របៀងដំណើរ ទេសចរណ៍ក្នុងតំបន់អាស៊ាន​ ឱ្យមានដំណើរការប្រក្រតីភាពឡើងវិញ៕ អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am