កិច្ចចរចាសន្តិភាពអ៊ុយក្រេន ត្រូវជាប់គាំង ដោយសារតែជម្លោះដ៏ក្ដៅគគុកនៅអ៊ីរ៉ង់

2026/03/19 10:56:34 pm        172

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Izvestia នៅថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះដោយដកស្រង់សម្តីមន្ត្រីរុស្ស៊ី បានឱ្យដឹងថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានផ្អាកជាបណ្តោះអាសន្ន ស្របពេលមានសង្រ្គាមនៅអ៊ីរ៉ង់។ សារព័ត៌មាន Izvestia បាននិយាយថា វិមានក្រឹមឡាំងបានបញ្ជាក់ពីការផ្អាកនេះ ហើយថា សង្រ្គាមអ៊ីរ៉ង់ អាចនឹងរុញច្រានទីក្រុងគីវ ឱ្យឈានទៅរកការសម្រុះសម្រួល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Kirill Dmitriev ប្រេសិតរបស់ប្រធានាធិបតីរុស្ស៊ី នឹងបន្តធ្វើការលើការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែកិច្ចចរចាត្រីភាគីត្រូវបានផ្អាកសិន។ សារព័ត៌មាន Izvestia បានស្រង់សម្តីលោក Peskov ដែលនិយាយថា៖ «លោក Dmitriev កំពុងបន្តការងារ។ ក្រុមមន្រ្តីត្រីភាគីគឺស្ថិតក្នុងស្ថានភាពផ្អាកបណ្តោះអាសន្ន»។

កិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះមិនទាន់ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើបញ្ហាសំខាន់ៗនៅឡើយនោះ ហាក់បាត់បង់សន្ទុះ ស្របពេលជម្លោះនៅមជ្ឈិមបូព៌ា កាន់តែខ្លាំងក្លាឡើង។

ក្រៅពីការបង្វែរការយកចិត្តទុកដាក់ចេញពីកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែន សង្រ្គាមនៅអ៊ីរ៉ង់ក៏កំពុងធ្វើឱ្យបាត់បង់ស្តុកមីស៊ីលរបស់សហរដ្ឋអាមេរិកសម្រាប់ការពារដែនអាកាសអ៊ុយក្រែនផងដែរ ដែលជាប្រភេទសព្វាវុធមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទីក្រុងគីវ ក្នុងការបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm