អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ជាផ្នែកមួយនៃប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ យោធាសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅជាង ៧.៨០០កន្លែង ដោយបំផ្លាញនាវាអ៊ីរ៉ង់ជាង ១២០គ្រឿង។

លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា៖«ឥឡូវនេះ យើងពិតជាបានវាយប្រហារគោលដៅជាង ៧.៨០០កន្លែង។ នាវាកងទ័ពជើងទឹកអ៊ីរ៉ង់ជាង ១២០គ្រឿង បានលិចនៅ បាតសមុទ្រ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត។ លោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបាន សម្លាប់៕