អ្នកបើកបររថយន្តនៅប្រទេសនីហ្សេរីយ៉ារាប់រយនាក់ដែលមានទំនាក់ទំនងជាមួយវេទិកាហៅរថយន្តតាក់ស៊ីតាមApp Uber, Bolt និង inDrive បានធ្វើបាតុកម្ម កាលពីថ្ងៃពុធ ទី១៨ ខែមីនា នៅទីក្រុងឡាហ្គោស ដោយទាមទារឱ្យតម្លៃឈ្នួលរថយន្តឡើងខ្ពស់ជាងមុន និងកាត់បន្ថយប្រាក់កម្រៃជើងសារ ខណៈជំរុញឱ្យសភារដ្ឋ ឡាហ្គោស ដាក់ចេញបទប្បញ្ញត្តិដើម្បីដោះស្រាយការត្អូញត្អែររបស់ពួកគេ។
យោងតាមសហជីពអ្នកបើកបរ និងអាជ្ញាធរដឹកជញ្ជូនបានឲ្យដឹងថា ប្រទេសនីហ្សេរីយ៉ា ដែលជាទីផ្សារធំបំផុតមួយរបស់ទ្វីបអាហ្វ្រិកសម្រាប់ការដឹកជញ្ជូនហៅតាមកម្មវិធីApp មានអ្នកបើកបរប្រហែលពាក់កណ្តាល កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងឡាហ្គោស ជាទីក្រុងមានប្រជាជនជាង២០លាននាក់។

អ្នកបើកបរដែលតវ៉ាបានត្អូញត្អែរថា វេទិកានានាដាក់តម្លៃឈ្នួលទាប និងប្រាក់កម្រៃជើងសារខ្ពស់រហូតដល់ ៣០% ដែលបន្សល់ទុកប្រាក់ចំណេញតិចតួចក្នុងពេលតម្លៃប្រេងឥន្ធនៈកើនឡើង បង្កឡើងដោយការហក់ឡើងតម្លៃប្រេងសកលទាក់ទងនឹងជម្លោះនៅអ៊ីរ៉ង់។
ក្រុមបាតុករបានដើរហែរក្បួនទៅកាន់សភារដ្ឋឡាហ្គោស ដោយដាក់ញត្តិស្នើសុំអន្តរាគមន៍។ សមាជិកសភាម្នាក់បាននិយាយថា សភានឹងពិនិត្យឡើងវិញនូវញត្តិនេះ។ App Uber, Bolt និង inDrive មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
