លោក Georgy Muradov តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋគ្រីម៉េដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASSថា វាអាចធ្វើទៅបាន ដើម្បីសម្រេចបានសន្តិភាពជាមួយអ៊ុយក្រែនតាមរយៈការទូត លុះត្រាតែគ្មានការឈ្លានពានចំពោះប្រទេស រុស្ស៊ី។

លោកបានពន្យល់ថា៖«តាមលក្ខណៈផ្លូវការ ការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះអ៊ុយក្រែន អាចអាចធ្វើទៅបាន ប៉ុន្តែការពិតជាក់ស្តែង គួរតែត្រូវបានទទួលស្គាល់ ហើយគោលនយោបាយឈ្លានពានចំពោះរុស្ស៊ី គួរតែត្រូវបានបោះបង់ចោល»។
ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនគួរតែក្លាយជាប្រទេសអព្យាក្រឹត និងគ្មានយោធា «ដោយគ្មានកងទ័ពបរទេសដែលអាចប្រើប្រឆាំងនឹងយើងនៅទីនោះ» សម្រាប់សន្តិភាពតាមរយៈការទូត ដែលលោកហៅថា ជាភា រកិច្ចតិចតួចបំផុតដែលកំណត់ដោយប្រមុខរដ្ឋរុស្ស៊ី៕
