ឯកសារ៖ រដ្ឋឈូងសមុទ្រស្នើឲ្យមានការជជែកដេញដោលបន្ទាន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

2026/03/20 12:43:52 am        49

ឯកសារបង្ហាញថា បណ្ដារដ្ឋឈូងសមុទ្រ បានស្នើឲ្យមានការជជែកដេញដោលបន្ទាន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ឯកសារការទូតដែលត្រូវបានផ្ញើដោយរដ្ឋឈូងសមុទ្រ និងដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បានពិពណ៌នាអំពីការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយានដ្រូនលើប្រទេសបារ៉ែន ហ្ស៊កដានី គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមអេមីរ៉ាតថា ជា «ស្ថានភាពគួរឲ្យបារម្ភយ៉ាងខ្លាំងចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។

សង្គ្រាមអាមេរិក-អ៊ីស្រាអែល ដែលកំពុងត្រូវបានពង្រីក នៅអ៊ីរ៉ង់ និងដែលបានចូលដល់សប្តាហ៍ទី៣ ហើយ បានបង្កឲ្យមានការសងសឹកទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់ ក្នុងទម្រង់ជាការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល នៅក្នុងប្រទេសឈូងសមុទ្រ។ ការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ និងការវាយប្រហារលើកន្លែងផលិតថាមពល នៅទូទាំងតំបន់ បានធ្វើឲ្យតម្លៃថាមពលហក់ឡើង និងបង្កឲ្យមានការភ័យខ្លាច ចំពោះការកើនឡើងនូវអតិផរណាទូទាំងពិភពលោក។

ឯកសារការទូត បានរៀបរាប់ថា «ការវាយប្រហារដែលមិនបានបង្កឡើង» លើប្រទេសឈូងសមុទ្រទោះបីជាមានការធានាដល់ទីក្រុងតេអេរ៉ង់ថា ទឹកដីរបស់ពួកគេ នឹងមិនធ្វើជាទីកន្លែងនៃការបាញ់មីស៊ីលប្រឆាំងអ៊ីរ៉ង់ក៏ដោយ ទាមទារការយកចិត្តទុកដាក់បន្ទាន់។

សេចក្តីព្រាងសេចក្តីសម្រេចដែលស្នើឡើងដោយរដ្ឋឈូងសមុទ្រ បានបង្ហាញការថ្កោលទោសយ៉ាងខ្លាំង និងអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារជាបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងនាវាពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ហើយក៏ស្វែងរកសំណង សម្រាប់ការខូចខាតស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានផងដែរ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm