កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលជាកងកម្លាំងយោធាសម្រាំងស់របស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសនេះ មិនចង់វាយប្រហារទីតាំងប្រេង និងឧស្ម័ន នៅក្នុងប្រទេសជិតខាងទេ ប៉ុន្តែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន នៅព្រឹកព្រលឹមថ្ងៃទី ១៨ ខែមីនា បានបង្ខំអ៊ីរ៉ង់ឲ្យធ្វើដូច្នេះ។

IRGC បាននិយាយថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនមានគម្រោងធ្វើឲ្យជម្លោះនេះរាលដាលរោងចក្រប្រេងទេ ហើយមិនចង់ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទេ ប៉ុន្តែទង្វើឈ្លានពានរបស់សត្រូវប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលបាននាំយើងទៅកាន់ដំណាក់កាលថ្មីមួយនៃសង្គ្រាម» តម្រូវការការពារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ បានបង្ខំយើងឲ្យធ្វើការវាយប្រហារលើរោងចក្រថាមពលដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងវិនិយោគិនអាមេរិក»។
IRGC បានអះអាងថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានវាយប្រហារ«រោងចក្រប្រេងមួយចំនួនដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ៕
