កូរ៉េខាងត្បូង និងជប៉ុន ប្រឈមសំនួរមិនងាយស្រួលមួយចំពោះកាតព្វកិច្ចការពារគ្នាទៅវិញទៅមករបស់ពួកគេ ស្របពេលដែលសហរដ្ឋអាមេរិក ស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្នមានរយៈពេលជិត ៣សប្តាហ៍ទៅហើយ ហើយនៅតែឡើងកម្តៅខ្លាំងពី ១ថ្ងៃទៅ ១ថ្ងៃ ។
នៅដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជំរុញឲ្យចក្រភពអង់គ្លេស ចិន បារាំង ជប៉ុន និងកូរ៉េខាងត្បូង បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដែលបន្តបិទតាមព្រឹត្តន័យ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ធ្វើសង្រ្គាមជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

លោក Trumpបានបន្ទន់គោលជំហររបស់លោកបន្តិចកាលពីថ្ងៃអង្គារ ដោយប្រកាសនៅលើបណ្តាញព័ត៌មានសង្គមថា ពួកយើងលែងត្រូវការទៀតហើយ ឬបំណងទៀតហើយ ជំនួយរបស់បណ្តាប្រទេសអង្គការតូណា ពួកយើងមិនដែលត្រូវការនោះទេ! ដូចគ្នានឹង ជប៉ុន អូស្រ្តាលី ឬកូរ៉េខាងត្បូង ។ ប៉ុន្តែក្រុមសង្កេតការណ៍និយាយថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក មិនទាន់រួចខ្លួននោះទេ ។
លោក Trump ត្រូវបានគេរំពឹងថា នឹងលើកបញ្ហានាវាចម្បាំង ពេលលោកជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅសេតវិមាននាថ្ងៃព្រហស្បតិ៍នេះ ។ នេះបើយោងតាមការអះអាងរបស់លោក Jack Barton គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera ។
លោក Barton និយាយពីទីក្រុងសេអ៊ូលនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សរំពឹងថាគាត់នឹងដាក់សម្ពាធលើលោកស្រី Takaichi ម្តងទៀត ដើម្បីបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ ។ វាសមហេតុ ពីព្រោះថា ជប៉ុនពឹងផ្អែកច្រើនលើការផ្គត់ផ្គង់ថាមពល ចេញពីតំបន់មជ្ឈិមបូព៌ា ៕
