មន្រ្តីចារកម្មជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានដាក់ប៉ាគីស្ថានជាមួយរុស្ស៊ី ចិន កូរ៉េខាងជើង ហើយនិងអ៊ីរ៉ង់ថា ជាប្រទេសដែលមានសមត្ថភាពមីស៊ីលទំនើប អាចបាញ់ដល់ទឹកដីអាមេរិក ។
ពេលបង្ហាញការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ ២០២៦ ដល់គណៈកម្មាធិការចារកម្មព្រឹទ្ធសភាកាលពីថ្ងៃពុធ ប្រធានចារកម្មជាតិអាមេរិកលោក Tulsi Gabbard និយាយថា ប្រទេសទាំង ៥នេះ កំពុងស្រាវជ្រាវ និងផលិតបច្ចេកវិទ្យា គឺជាប្រព័ន្ធចែកចាយមីស៊ីលទំនើប ឬធម្មតាដែលធ្វើឲ្យមាតុភូមិរបស់ពួកយើង ស្ថិតនៅក្នុងរយៈចម្ងាយរបស់ពួកគេ ។

ពាក់ព័ន្ធនឹងប៉ាគីស្ថាន លោក Gabbard និយាយប្រាប់ក្រុមតំណាងរាស្រ្តថា ការផលិតមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន អាចរួមបញ្ចូលមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ដែលមានសមត្ថភាពវាយប្រហារទឹកដីរបស់ពួកយើងបាន ។
ការវាយតម្លៃជាលាយលក្ខណ៍អក្សរ បានដាក់ប៉ាគីស្ថានស្ថិតនៅក្នុងជំពូកគំរាមកំហែងជាច្រើន ។ ពាក់ព័ន្ធនឹងមីស៊ីល ការវាយប្រហារនេះនិយាយថា ប៉ាគីស្ថាន បន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលដ៏ស្មុគស្មាញដែលផ្តល់ឲ្យយោធារបស់ពួកគេនូវមធ្យោបាយ ផលិតប្រព័ន្ធមីស៊ីលមានសតម្ថភាពវាយប្រហារគោលដៅនៅឯនាយអាស៊ីខាងត្បូង ហើយបើសិនជានិន្នាការនេះ នៅតែបន្ត មីស៊ីល ICBM នឹងគំរាមកំហែងដល់សហរដ្ឋអាមេរិក ៕
