នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើការពិភាក្សាដ៏លំបាកជាមួយលោក Trump ខណៈជម្លោះអ៊ីរ៉ង់កាន់តែក្ដៅគគុក

2026/03/20 01:54:13 am        99

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងធ្វើដំណើរទៅកាន់អ្វីដែលលោកស្រីរំពឹងថា នឹងក្លាយជាកិច្ចប្រជុំដ៏លំបាកមួយជាមួយមេដឹកនាំអាមេរិក លោក Donald Trump ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីការអំពាវនាវរបស់លោក ដើម្បីឲ្យសម្ព័ន្ធមិត្តជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលរងការវាយប្រហារដោយសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនមិនត្រូវបានឆ្លើយតប។

ប៉ុន្មានម៉ោងមុនពេលលោកស្រីចេញដំណើរ លោកស្រី Takaichi បានប្រាប់រដ្ឋសភាថា លោកស្រីនឹង «ធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្រេចបានផលប្រយោជន៍ជាតិ (របស់ជប៉ុន) ធំបំផុត»។ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ទីក្រុងវ៉ាស៊ីនតោននេះ គឺជាឱកាស ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងពង្រឹងសម្ព័ន្ធភាពសហរដ្ឋអាមេរិក-ជប៉ុន មុនពេលមានដំណើរទស្សនកិច្ចការទូតរបស់លោក Trump ទៅកាន់ប្រទេសចិន ដែលឥឡូវនេះត្រូវបានពន្យារពេលដោយសារតែសង្គ្រាម។ ប៉ុន្តែឥឡូវនេះ ប្រធានបទ ពាក់ព័ន្ធនឹងសង្គ្រាមដ៏ក្ដៅគគុក ទំនងជានឹងគ្របដណ្ដប់លើកិច្ចប្រជុំ ដែលកំពុងត្រូវបានបង្កើតឡើង ដើម្បីជាការសាកល្បងមិត្តភាពរបស់លោកស្រី Takaichi ជាមួយលោក Trump។

គិតត្រឹមប៉ុន្មានសប្តាហ៍មុននេះ កិច្ចប្រជុំនាពេលខាងមុខនេះ ហាក់ដូចជាទទួលបានជោគជ័យ ដោយលោកស្រី Takaichi «ទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដ៏លេចធ្លោ និងមានគម្រោងវិនិយោគជុំថ្មី នៅសហរដ្ឋអាមេរិក»។ នេះបើតាមការលើកឡើងរបស់លោកស្រី Emma Chanlett-Avery នាយិកាកិច្ចការនយោបាយ និងសន្តិសុខ នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី ដែលលបានប្រាប់សារព័ត៌មាន BBC។

តែលោកស្រី Chanlett-Avery បានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្មីៗនេះបានធ្វើឲ្យមានភាពស្មុគស្មាញ បើទោះបីជាលោកស្រី Takaichi «មានបំណងបង្កើតភាពកក់ក្តៅនៃកិច្ចប្រជុំលើកដំបូងរបស់លោកស្រីជាមួយលោក Trump និងបង្ហាញដល់រូបលោកនូវក្ដីបារម្ភរបស់ជប៉ុន អំពីឥទ្ធិពលរបស់ចិន មុនពេលមានកិច្ចប្រជុំដែលត្រូវបានកំណត់កាលបរិច្ឆេទឡើងវិញរបស់លោក Trump ជាមួយលោក ស៊ី ជីនពីង»។

ដើមសប្តាហ៍នេះ នៅក្នុងការសារលើវេទិកាបណ្ដាញសង្គម Truth Social លោក Trump បានបង្ហោះសំណើមួយ ដោយអំពាវនាវឲ្យប្រទេសមួយចំនួន ជួយធានាសុវត្ថិភាពច្រកសមុទ្រដ៏សំខាន់នេះ។ លោកបានលើកឡើងពីការពឹងផ្អែករបស់ជប៉ុន និងសេដ្ឋកិច្ចអាស៊ីផ្សេងទៀត លើប្រេងឥន្ធនៈនាំចូលពីមជ្ឈិមបូព៌ា ជាហេតុផល ដើម្បីឲ្យពួកគេចូលរួម។

ប៉ុន្តែបន្ទាប់ពីទទួលបានការឆ្លើយតបមិនប្រកបដោយភាពកក់ក្ដៅ លោក Trump បានដកសំណើនោះវិញ ដោយបញ្ជាក់នៅក្នុងសារមួយថា សហរដ្ឋអាមេរិក ពិតជា «មិនត្រូវការជំនួយពីនរណាម្នាក់ទេ!»។ លោកស្រី Takaichi បានទទួលស្គាល់បញ្ហាប្រឈមដែលលោកស្រីត្រូវជួបប្រទះ ដោយនិយាយមុនពេលលោកស្រីចេញដំណើរកាលពីថ្ងៃពុធថា លោកស្រីបានប្រឈមនឹង «ដំណើរដ៏លំបាក» មួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm