ក្រុមហ៊ុនអាកាសចរណ៍អាហ្វ្រិកខាងត្បូង កំពុងគិតថ្លៃសំបុត្របន្ថែមដោយសារបញ្ហាប្រេង ហើយក្រុមហ៊ុនផ្គត់ផ្គង់សូម៉ាលី កំពុងព្រមានពីហានិភ័យតាមផ្លូវ ស្របពេលដែលជម្លោះមជ្ឈិមបូព៌ា ធ្វើឲ្យអាក់ខានដល់លំហូរតាមច្រកសមុទ្រ Hormuz បណ្តាលឲ្យរឹតបន្តឹងខ្សែចង្វាក់ផ្គត់ផ្គង់ប្រេងយន្តហោះចូលទៅកាន់អាហ្វ្រិក ។
ក្រុមហ៊ុនដឹកជញ្ជូនធំបំផុត FlySafair របស់អាហ្វ្រិកខាងត្បូង បានអនុវត្តការគិតថ្លៃបន្ថែមទៀតលើសំបុត្របណ្តោះអាសន្ន ដោយសារប្រេង គឺជាការសម្រេចចិត្តមួយដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ និយាយថា មានបំណងការពារប្រតិបត្តិការ អំឡុងពេលប្រែប្រួលនេះ ។

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ អាកាសចរណ៍អាហ្វ្រិកខាងត្បូង បានគិតថ្លៃបន្ថែមផងដែរ ហើយនិងបានកែសម្រួលតាំងពីថ្ងៃទី ១២ ខែមីនាមកម្ល៉េះ ដោយលើកឡើងពីការកើនឡើងតម្លៃប្រេងយន្តហោះ Jet A 1 ។
ការផ្គត់ផ្គង់ប្រេងរបស់អាហ្វ្រិកខាងត្បូង រងផលប៉ះពាល់ខ្លាំងដោយសារតំបន់ឈូងសមុទ្រ ស្របពេលដែលប្រេង និងប្រេងម៉ាស៊ូតនាំចូលភាគច្រើន ចេញពីប្រទេសអូម៉ង់ អារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ។
នៅអាកាសយានដ្ឋានឯកជនមួយកន្លែង ស្ថិតក្នុងទីក្រុង Johannesburg បុគ្គលិកនៅដី ធ្វើតេសត្តសំណាក ត្រួតពិនិត្យរង្វាស់ និងទាញទុយយោឆ្លងកាត់ផ្លូវអាកាសយានដ្ឋាន ពេលដែលយន្តហោះចូលចាក់ប្រេង ។
អំឡុងបទសម្ភាសន៍នៅកន្លែងរក្សាទុកយន្តហោះ ប្រធានប្រតិបត្តិការហោះហើរនៃសាជីវកម្មអាកាសចរណ៍ជាតិអាហ្វ្រិកខាងត្បូងលោក Jannie de Klerk និយាយថា ការរំខានណាមួយ នឹងក្លាយជាផលប៉ះពាល់ធំសម្រាប់ពួកគេ ៕
