ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន និយាយថា ពួកគេបានផ្អាកប្រតិបត្តិការយោធារបស់ពួកគេ កាលពីថ្ងៃពុធ សម្រាប់ពិធីបុណ្យអ៊ិស្លាម Eid-al-Fitr គឺជាការសម្រេចចិត្តគួរឲ្យភ្ញាក់ផ្អើលមួយ រយៈពេល ២ថ្ងៃ ក្រោយមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន ស្ថិតក្នុងទីក្រុងកាប៊ុល រងការវាយប្រហារ នៅក្នុងការវាយប្រហារស្លាប់មនុស្សច្រើនបំផុត នារយៈពេលជាច្រើនខែកន្លងមកនេះ ។
រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន និយាយថា មនុស្សជាង ៤០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៦៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទ ពេលដែលមនុស្ស និងបុគ្គលិកនៅក្នុងមជ្ឈមណ្ឌល កំពុងធ្វើពិធីបួងសួង ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ លោក Mosharraf Zaidi គឺជាអ្នកនាំពាក្យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និយាយថា ប្រតិបត្តិការយោធានឹងបន្តនៅប្រទេសអាហ្វហ្គានីស្ថាន ។
លោកនិយាយថា លោកសូមបញ្ជាក់ឲ្យបានច្បាស់ថា ប្រតិបត្តិកយោធាទាំងអស់ នឹងបន្តរហូតដល់មានការផ្លាស់ប្តូរទាំងទង្វើ និងការពិតជាក់ស្តែងនៅដែនដីគ្រប់គ្រងដោយរបបតាលីបង់អាហ្វហ្គានីស្ថាន ។
សូមបញ្ជាក់ថា ប៉ាគីស្ថាន ច្រានចោលថា សេចក្តីថ្លែងការណ៍មួយនេះ មិនពិត និងបំភាន់ការពិត ដោយពួកគេនិយាយថា ពួកគេមានគោលដៅលើទីតាំងយោធាតែប៉ុណ្នោះ និងជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រុមភេរវកម្ម ៕