ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ធ្វើរួចមិនជាប់ជាយូរ​ ដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេសនៃតំបន់

2022/03/29 12:50:06 pm        1.5 K

កំពត៖ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ វាលរេញ-កំពត​ ប្រវែង២០គីឡូម៉ែត្រ ធ្វើរួចមិនជាប់ជាយូរហើយ​ ដោយសារធ្វើមិនតាមលក្ខណៈបច្ចេកទេសនៃតំបន់។

ក្នុងឱកាសដឹកនាំមន្ដ្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣ ដែល​តភ្ជាប់ពីតំបន់វាលរេញ​ផ្លូវ​ជាតិ​លេខ៤ទៅកាន់ក្រុងកំពត នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានប្រាប់BTVថា ការស្ថាបនាផ្លូវមិនជាប់ជាយូរហើយ ​ដោយសារការធ្វើមិន​តាម​លក្ខណៈ​បច្ចេកទេស​នៃតំបន់ ដែលមានដីស្អុយរហូតដល់ជំរៅ១៨ម៉ែត្រខាងក្រោម ដូច្នេះដើម្បីធ្វើផ្លូវនេះ​ឲ្យបាន​ជាប់ គឺត្រូវវាយ​គ្រឹះឲ្យ​ទៅ​ដល់ជំរៅ១៨ម៉ែត្រ ​សម្រាប់​ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ដែលចេញ​ពី​ផ្លូវជាតិលេខ៤​វាលរេញ​ក្នុងស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​ហើយសម្រាប់​ចម្ងាយផ្លូវ១៥គីឡូម៉ែត្រ​ទៀត ឆ្ពោះទៅ​ខេត្តកំពត គឺត្រូវ​ពង្រឹង​គ្រឹះ​ ទើប​អាចចាក់បេតុងកម្រាស់ ​២,៦តឹក ​ទើបផ្លូវនេះ​លែងស្រុត​ បើមិនដូច្នេះទេ​ចំណាយ​ថវិកា​ហើយ ​មិនបានមួយឆ្នាំ​ទេផ្លូវ​នៅតែស្រុត។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៣ វាលរេញ កំពត​ មានប្រវែង៥៤គីឡូម៉ែត្រ ផ្លូវនេះបានស្ថាបនា​រួចរាល់ហើយ ប៉ុន្តែចម្ងាយផ្លូវ៣៤គីឡូម៉ែត្រពីក្រុងកំពត បានចាក់កៅស៊ូល្អស្អាត និងជាប់​មាន​គុណភាព ​។ ដោយឡែកចម្ងាយ២០គីឡូម៉ែត្រពីវាលរេញផ្លូវជាតិលេខមានការខូចខាតខ្លាំង ដោយ​សារគ្រឹះខាងក្រោមជំរៅ ១៨ម៉ែត្រមានដីស្អុយ​ ដែល​ត្រូវការជំនាញ​បច្ចេកទេសបុក ឬវាយ​គ្រឹះដូចជា​ការសាងសង់ស្ពានផងដែរ ​ទើបតំបន់នោះលែង​មានការស្រុត ​និងខូចខាត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm