អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន

2026/03/20 03:24:28 am        56


សារព័ត៌មានរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន និងការសម្របសម្រួលក្នុងតំបន់ អំឡុងពេលជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយសមភាគី នៅក្នុងប្រទេសទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន ខណៈដែលយោធាបានព្រមានអំពីការឆ្លើយតបដ៏ធ្ងន់ធ្ងរជាងមុន ចំពោះការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។

បន្ទាប់ពីរោងចក្រថាមពលរបស់ខ្លួន នៅទីតាំងឧស្ម័ន South Pars និង Asaluyeh ត្រូវបានកំណត់គោលដៅ កាលពីថ្ងៃពុធ អ៊ីរ៉ង់បានសងសឹកប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថា ជាទីតាំងថាមពលដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសឈូងសមុទ្រ ក្នុងនោះរួមមានទាំងទីក្រុងឧស្សាហកម្ម Ras Laffan ក្នុងប្រទេសកាតា ដែលជាទីតាំងតំបន់ LNG (ឧស្ម័នធម្មជាតិរាវ) ដ៏ធំបំផុតរបស់ពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា៖ «នៅក្នុងការអំពាវនាវទៅកាន់សមភាគីបរទេស លោក Araqchi បានវាយតម្លៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ថា ជាវិធានការមួយដែលមានគោលបំណងបង្កើនភាពតានតឹង និងធ្វើឲ្យតំបន់មានអស្ថិរភាព ហើយបានជំរុញឲ្យមានភាពប្រុងប្រយ័ត្ន និងការសម្របសម្រួល ក្នុងចំណោមប្រទេសក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទាំងនេះ»។

អ្នកនាំពាក្យម្នាក់នៃទីបញ្ជាការរួបរួមកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារថ្មី លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស បាននាំឲ្យមាន «ដំណាក់កាលថ្មីក្នុងសង្គ្រាម» ដែលអ៊ីរ៉ង់បានកំណត់គោលដៅលើកន្លែងផលិតថាមពលដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងវិនិយោគិនអាមេរិកក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm