ការប្រេះឆាក្នុងបក្សសាធារណរដ្ឋ ខណៈរដ្ឋបាលលោក Trump ស្នើបន្ថែមថវិកាជាង២០០ពាន់លានដុល្លារចំណាយលើសង្គ្រាមអ៊ីរ៉ង់

2026/03/20 03:42:56 pm        165

ការប្រេះឆាកំពុងលេចឡើងក្នុងចំណោមសមាជិកសភារបស់គណបក្សសាធារណរដ្ឋលើសង្គ្រាមអ៊ីរ៉ង់ ដោយសមាជិកសភាសំខាន់ៗមានការសង្ស័យអំពីការជះលុយរាប់រយពាន់លានដុល្លារដើម្បីអូសបន្លាយជម្លោះ និងភាគច្រើនបដិសេធមិនគាំទ្រការចំណាយប្រាក់ណាមួយដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់របស់សេតវិមាន។

យោងតាមមនុស្សជាច្រើនដែលពាក់ព័ន្ធនឹងការពិភាក្សាបឋមទាំងនោះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកប្រធានាធិបតី Donald Trump អាចស្នើសុំឱ្យសភាចំណាយប្រាក់រហូតដល់ជាង ២០០ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់សង្គ្រាមដែលកំពុងបន្ត។ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់ក្នុងការអនុម័ត។ បណ្ដាមេដឹកនាំគណបក្សសាធារណរដ្ឋមិនជឿថាពួកគេមានសំឡេងឆ្នោតដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនោះទេ សូម្បីតែនៅក្នុងគណបក្សរបស់ខ្លួនឯងក៏ដោយដោយសារតែគ្មានផែនការលម្អិតបន្ថែមទៀតពីសេតវិមាន។

លោក Trump បាននិយាយពីការិយាល័យប្រធានាធិបតី Oval កាលពីថ្ងៃព្រហស្បតិ៍១៩មីនាសប្ដាហ៍នេះថា ពួកលោកចង់ស្ថិតក្នុងស្ថានភាពល្អបំផុត ស្ថានភាពល្អបំផុតដែលពួកលោកធ្លាប់មាន។ វាជាការចំណាយតិចតួច ដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រាកដថាពួកលោកនៅតែស្ថិតក្នុងចំណុចល្អគ្មានគូប្រៀប។

ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណ នឹងស្នើទៅសភា សុំប្រាក់បន្ថែមទៀតដើម្បីបន្តសង្គ្រាមអ៊ីរ៉ង់ ដោយនិយាយាថា លោកចង់ធានាឲ្យបាននូវស្ថានភាពល្អនាពេលបច្ចុប្បន្ន ហើយនឹងធានាថារាល់ការចំណាយនាពេលខាងមុខនឹងលើសពីគ្រប់គ្រាន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm