រុស្ស៊ីថា កិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវបានផ្អាក ខណៈក្រុង គីវ ថាកិច្ចប្រជុំថ្មីត្រូវបានរំពឹងទុកនៅចុងសប្ដាហ៍នេះ

2026/03/20 04:47:18 pm        126

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៩មីនា សប្ដាហ៍នេះថា កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ និងទីក្រុងគីវ ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺស្ថិតនៅលើ ការផ្អាកតាមស្ថានភាពជាក់ស្ដែង បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការពិភាក្សាថ្មីត្រូវបានរំពឹងទុកនៅចុងសប្តាហ៍នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្យាថានឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន នៅពេលលោកវិលត្រឡប់ទៅកាន់សេតវិមានវិញ ប៉ុន្តែបាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនេះ គឺជាការខកចិត្តដ៏ធំបំផុតមួយរបស់លោក។

កាសែត Izvestia បានចុះផ្សាយនៅលើទំព័រមុខថា វិមានក្រឹមឡាំងបានបញ្ជាក់ពីការផ្អាកកិច្ចចរចាលើអ៊ុយក្រែន ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាអាចជំរុញទីក្រុងគីវឆ្ពោះទៅរកការសម្របសម្រួល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅពេលសួរអំពីរបាយការណ៍ពីការសែត Izvestia ថា នេះគឺជាការផ្អាកតាមស្ថានភាពជាក់ស្ដែង សម្រាប់ហេតុផលជាក់ស្តែង។

លោក Peskov បាននិយាយថា ដរាបណា ដៃគូអាមេរិករបស់ពួកលោក អាចយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចការអ៊ុយក្រែន ទីក្រុងមូស្គូសង្ឃឹមថា ការផ្អាកនេះអាចបញ្ចប់ ហើយថា កិច្ចចរចាជុំថ្មីអាចកើតឡើង។

នៅទីក្រុងគីវ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា វាដល់ពេលហើយដើម្បីបញ្ចប់ការផ្អាក ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនសញ្ញាថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចរចា។ក្រុមចរចាអ៊ុយក្រែនមួយក្រុមបានត្រៀមរួចហើយក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចាចុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm