OHCHR៖ ស្ថាប័នជាតិសិទ្ធិមនុស្ស ជាស្ពានដ៏សំខាន់សម្រាប់ការជឿជាក់រវាងរាជរដ្ឋាភិបាល និងNGO

2022/03/29 08:42:24 pm        574

ភ្នំពេញ៖ អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCH R) បានចាត់ទុកស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) ថា ជាស្ពានមួយដ៏មានសារសំខាន់ សម្រាប់ការជឿជាក់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។ លោកស្រី គាំទ្រចំពោះការបង្កើតឱ្យមាន ស្ថាប័នជាតិ សិទ្ធិមនុស្ស។

ក្នុងកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីម្សិលមិញ លោកស្រី លូឌីយ៉ា ឌឺឡា ហ្វូនតេ (Luadia deLa Fuente) ​បានបានលើកឡើងថា ភាពរឹងមាំ ​និងជឿជាក់ រវាងរាជរដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ​ពិតជាមាន សារៈសំខាន់​ ដែលកើតចេញពីស្ថាប័នជាតិសិទ្ធិមនុស្ស ដែល​ឯករាជ្យមួយ​ដ៏ពិតប្រាកដ។

លោកស្រី គាំទ្រ ទាំងស្រុងចំពោះការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ​និងប្តេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ​មាន​ជំហរបង្កើតឱ្យមានស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង ​ចាប់​តាំងពី​ឆ្នាំ១៩៩៨មក​ម្ល៉េះ ប៉ុន្តែដោយ ​សារតែពេលនោះ​ កម្ពុជាខ្វះខាតនូវធនធានមនុស្ស ទើបបង្កើតឡើងត្រឹមតែ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ មនុស្សប៉ុណ្ណោះ។

នៅពេលដែលរាជរដ្ឋាភិបាលទៅការពាររបាយការណ៍សិទ្ធិមនុស្ស ​នៅក្នុងអង្គការសហប្រជាជាតិ និង​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ​តែងតែទទួលបាន​អនុសាសន៍​ពី​បណ្តាប្រទេស​មួយចំនួន ​ដោយ ស្នើ​ដល់​រាជរដ្ឋាភិបាលកម្ពុជា បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើង។

ការ​បង្កើតស្ថាប័នជាតិ​សិទ្ធិមនុស្សជាតិ (NHRI) នៅក្នុង​ប្រទេសកម្ពុជា ​ត្រូវបាន​ពិភាក្សា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។ ​កម្ពុជា​ទទួលបានជា​បន្តបន្ទាប់​នូវ​អនុសាសន៍​ពី​ស្ថាប័ននាន តាម​សន្ធិសញ្ញា ​និង​ពីរដ្ឋជាសមាជិកអង្គការ​សហប្រជាជាតិ ​តាមរយៈយន្តការពិគ្រោះពិនិត្យ​ឡើងវិញតាមកាលកំណត់។

ដើម្បីធានាថា សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ​ស្របទៅ​នឹងគោលការណ៍ ទីក្រុងប៉ារីស ​និងសេចក្តីសង្ខេបទូទៅ ​ដែលអនុម័ត​ដោយ​សម្ព័ន្ធ​សកល ​នៃស្ថាប័ន​សិទ្ធិមនុស្សជាតិ (GANHRI) ​និងគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ​ភាគីពាក់ព័ន្ធ ​បានរៀបចំកិច្ចពិគ្រោះ យោបល់លើសេចក្តីព្រាងច្បាប់ ​ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​ជាតិ កម្ពុជា ​ហើយត្រូវបានដាក់ពិគ្រោះយោបល់លើសេចក្តីព្រាង​ជា​បន្តបន្ទាប់ និង​បន្តនីតិវិធី​សម្រាប់ការអនុម័ត ​ពីរដ្ឋសភានៅពេលខាងមុខ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm