វិសាខា ចាត់ទុកដៃគូគ្រប់កម្រិតសុទ្ធតែសំខាន់ក្នុងការអភិវឌ្ឍក្លិប និងបាល់ទាត់ជាតិ

2026/03/20 05:50:15 pm        149

វិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​អភិវឌ្ឍ និងភាពរីកចម្រើនក្លិប ក៏ដូចជាវិស័យបាល់ទាត់ជាតិទាំងមូលនៅកម្ពុជា។ ការណ៍នេះ ថ្នាក់​ដឹកនាំក្លិបវិសាខា បានចាត់ទុកដៃគូសហការគ្រប់កម្រិត មិនថាតូច ឬធំ សុទ្ធ​តែ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើនជានិរន្ដ។

នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់​ពីក្លិប​បាន​បន្ដ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់គ្នា ជាមួយដៃគូឧបត្ថម្មថ្មីពីហាងបារាយណ៍កាហ្វេ នៅកីឡដ្ឋាន​វិសាខា ​កាលពីថ្មីៗ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ។

កញ្ញាបន្ដថា ក្នុងនាមក្លិបអាជីពមួយ ដើម្បីទ្រទ្រង់ក្លិប មិនអាចខ្វះ​ដៃ​គូ​សហការ​ពី​វិស័យ​ឯក​ជន​ឡើយ ​ហើយការឧបត្ថម្ភទៀតសោត មិនថាដៃគូឧបត្ថម្ភធំ ឬកម្រិតណាទេ សុទ្ធតែជា​ចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ តួយ៉ាងហាងបារាយណ៍កាហ្វេ ដែលមានម្ចាស់អាជីវកម្មជាកូនខ្មែរ តែមានទឹកចិត្ត និងឆន្ទៈចង់ចូលរួមអភិវឌ្ឍវិស័យកកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងភេសជ្ជៈជំនួយសុខភាពជាដើម។ ទាំងអស់នេះ សុទ្ធតែជាតម្រូវការរបស់ក្លិប ក្នុងការពង្រឹងការអភិវឌ្ឍ ទាំងគុណភាពបច្ចេកទេស និងសុខភាពកីឡាករ-កីឡាការិនីផងដែរ។

ជាមួយគ្នា កញ្ញា ជា មករា តំណាងដៃគូសហការថ្មីរបស់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ក៏បានបង្ហាញនូវមោទនភាព ចំពោះឱកាសរួមចំណែកគាំទ្រក្លិប ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ក្នុងនាមក្លិបស្ដង់ដារ ហើយកញ្ញាក៏ត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតទៀតផង៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        350

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm