ប្រធាន គ.ជ.ប៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន​ដែល​ជាជន​ដែល​មានស្នាដៃ និងគុណបំណាច់ចំពោះជាតិមាតុភូមិ

2026/03/20 05:57:09 pm        143

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែល​រាជ​រដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវ​រប​ប​គោល​នយោបាយ​សមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និង​សម្ភារ​។

ការបញ្ជាក់នេះ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្ត​ជន​កម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២០ ខែ​មីនា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងដំបូងនៅឆ្នាំ២០០៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។ ក្រោយ​មក​នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័ត​វិសោធន​កម្ម​លក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី “សមាគមអតីតយុទ្ធជនកម្ពុជា” ទៅជា “សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា”។

ប្រធាន គ.ជ.ប បានលើកឡើងថា ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់អាចក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកបដោយវិរភាពដ៏ឧត្តុង្គឧត្តម។ ហេតុនេះអតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។

គួរបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប នាពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm