លោក Netanyahu៖ អ៊ីរ៉ង់ «ត្រូវបានបំផ្លាញ» ហើយអ៊ីស្រាអែល«បានធ្វើសកម្មភាពតែម្នាក់ឯង» ក្នុងការវាយប្រហារវាលឧស្ម័ន

2026/03/20 06:14:59 pm        80

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថា អ៊ីរ៉ង់កំពុងត្រូវបាន «បំផ្លាញ» ហើយវាមិនច្បាស់នោះទេថាអ្នកណាជាអ្នកទទួលខុសត្រូវ ខណៈសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបន្តវាយប្រហារលើគោលដៅប្រេង និងឧស្ម័ននៅរដ្ឋឈូងសមុទ្រដែលបានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។

រយៈពេលជិតបីសប្តាហ៍ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក លោក Netanyahu បាននិយាយថា ទីក្រុងតេអេរ៉ង់ លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឬផលិតមីស៊ីលបាលីស្ទីក ទៀតហើយ។ លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងទទួលជ័យជម្នះ ហើយអ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញ»។

លោក Netanyahu បានសាទរចំពោះកិច្ចសហប្រតិបត្តិការរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងបាននិយាយថា ដោយមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយ លោកមើលឃើញថា «សង្គ្រាមនេះបញ្ចប់លឿនជាងអ្វីដែលមនុស្សជាច្រើនគិត»។ ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ពុំមានថ្ងៃផុតកំណត់ដើម្បីបញ្ចប់សង្គ្រាមដែលប្រទេសទាំងពីរបានចាប់ផ្តើមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈនោះទេ។ លោក Netanyahu ក៏បានទទូចផងដែរថា អ៊ីស្រាអែល «បានធ្វើសកម្មភាពតែម្នាក់ឯង» ចំពោះការវាយប្រហារកាលពីថ្ងៃពុធលើវាលឧស្ម័ន South Pars របស់ប្រទេសអ៊ីរ៉ង់ ដែលផ្គត់ផ្គង់ប្រហែល៧០ភាគរយនៃតម្រូវការក្នុងស្រុករបស់អ៊ីរ៉ង់។ លោក Trump បានបង្ហាញថា លោកមិនបានដឹងជាមុនអំពីការវាយឆ្មក់របស់អ៊ីស្រាអែលលើតំបន់ South Pars របស់អ៊ីរ៉ង់ទេ។ ប៉ុន្តែលោកបាននិយាយថា លោកបានប្រាប់លោក Netanyahu កុំឱ្យវាយប្រហារវាលឧស្ម័នរបស់អ៊ីរ៉ង់ម្តងទៀត។

លោក Netanyahu បានច្រានចោលការលើកឡើងថា លោកបានអូសទាញលោក Trump ចូលទៅក្នុងជម្លោះ ដោយបញ្ជាក់ថា លោកគឺជាដៃគូតូចតាចក្នុងការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm