ក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានយកឈ្នះក្រុមនារីឆាយនីសតៃប៉ិ ៤-០ ក្នុងការប្រកួត Play-Off ដើម្បីទទួលបានកៅអីនៅព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំក្រោយ។
ខ្សែប្រយុទ្ធ Hong Song-Ok គឺជាតួឯកក្នុងការប្រកួតនេះដោយរកបានបីគ្រាប់ម្នាក់ឯង ធ្វើឱ្យក្រុមនារីជើងឯកអាស៊ីបីសម័យឆាយនីសតៃប៉ិតដៃ មានឱកាសនៅឡើយ តែត្រូវឆ្លងកាត់ការប្រកួត Play-Off អន្តរទ្វីប។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ហ្វីលីពីនបានយកឈ្នះអ៊ូសប៊ែគីស្ថាន ២-០ ដោយគ្រាប់បាល់របស់ Angela Beard និង Jaclyn Sawicki មានន័យថាហ្វីលីពីនកក់កៅអីនៅ World Cup ឆ្នាំក្រោយដែលរៀបចំនៅប្រទេសប្រេស៊ីល និងជាការបង្ហាញខ្លួនពីរព្រឹត្តិការណ៍ជាប់គ្នាផងដែរ៕ អត្ថបទ៖នាង សុភាវុធ


