សហរដ្ឋអាមេរិក អនុម័តកិច្ចព្រមព្រៀងសព្វាវុធតម្លៃ ១៦,៥ ពាន់លានដុល្លារដល់រដ្ឋឈូងសមុទ្រ

2026/03/20 06:32:40 pm        125

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀងលក់សព្វាវុធតម្លៃ ១៦,៥ ពាន់លានដុល្លារដល់ប្រទេសអារ៉ាប់រួម គុយវ៉ែត និងប្រទេសហ្ស៊កដានី ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់ បន្តកើនឡើង។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសបានពន្យល់ថា អាវុធដែលមានតម្លៃ ៨,៤ ពាន់លានដុល្លារ នឹងលក់ទៅឱ្យប្រទេសអារ៉ាប់រួម ដើម្បីចំណាយសម្រាប់យានដ្រូន មីស៊ីល ប្រព័ន្ធរ៉ាដា និងយន្តហោះ F-16។

ខណៈជាផ្នែកមួយនៃកិច្ចព្រមព្រៀង ទីក្រុងវ៉ាស៊ីនតោនក៏បានអនុម័តប្រហែល ៨ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធរ៉ាដាការពារដែនអាកាស និងមីស៊ីលទៅឲ្យប្រទេសគុយវ៉ែត និងបន្ថែម ៧០,៥ លានដុល្លារទៀតទៅឲ្យប្រទេសហ្ស៊កដានី ដែលនឹងគ្របដណ្តប់លើការគាំទ្រយន្តហោះ និងគ្រាប់រំសេវ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការធ្វើឲ្យប្រសើរសន្តិសុខរបស់ដៃគូការពារជាតិដ៏សំខាន់»។ ប្រទេសអារ៉ាប់រួម គឺជាកម្លាំងមួយសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា កិច្ចព្រមព្រៀងដែលបានស្នើឡើង មិនតម្រូវឱ្យមានការអនុម័តពីសភាទេ ដោយសាររដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានផ្តល់ការបង្ហាញភស្តុតាងលម្អិតត្រឹមត្រូវថា មានគ្រាអាសន្នកើតមានដែលតម្រូវឱ្យមានការលក់អាវុធជាបន្ទាន់។

ការលក់នេះ កើតឡើងក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចូលរួមជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយសង្គ្រាមដែលកើតឡើងបានបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះក្នុងតំបន់ដែលអូសបន្លាយពេល។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm