ប្លុកអឺរ៉ុប ប្ដេជ្ញាស្វែងរកគ្រប់មធ្យោបាយដើម្បីបញ្ជូនប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ទៅឱ្យអ៊ុយក្រែន

2026/03/20 06:50:41 pm        102

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងនៅព្រលឹមថ្ងៃសុក្រ (២០ មីនា) នេះថា សហភាពអឺរ៉ុប នឹងស្វះស្វែងរកគ្រប់វិធីដើម្បីបញ្ចេញប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (ប្រមាណ ១០៤,២ ពាន់លានដុល្លារ) ដែលបានសន្យា ឱ្យដល់អ៊ុយក្រែន បើទោះបីជាមានការជំទាស់ជាបន្តបន្ទាប់ពីហុងគ្រីក៏ដោយ។

លោកស្រី von der Leyen បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថា៖ «ប្លុកនឹងសម្រេចរឿងនេះឱ្យបាន ទោះតាមវិធីណាក៏ដោយ»។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំសហភាពអឺរ៉ុប នៅតែបរាជ័យមិនអាចបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ឱ្យដកការរារាំងរបស់លោកលើប្រាក់កម្ចីដ៏សំខាន់សម្រាប់អ៊ុយក្រែនបានឡើយ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា មេដឹកនាំប្លុកអឺរ៉ុប រិះគន់យ៉ាងខ្លាំងលើការរារាំងរបស់ហុងគ្រី ថាជាទង្វើ «ដែលមិនអាចទទួលយកបានឡើយ» ដោយបន្ថែមថា «កិច្ចព្រមព្រៀងគឺជាកិច្ចព្រមព្រៀង អឺរ៉ុបត្រូវតែរក្សាសម្តីរបស់ខ្លួន»។ អធិការបតីអាល្លឺម៉ង់ បានលើកឡើងថា មេដឹកនាំនានាបានស្នើឱ្យគណៈកម្មការអឺរ៉ុប ស្វែងរកវិធីបញ្ចេញប្រាក់កម្ចីនេះ ហើយលោកហៅការប្រើវេតូរបស់លោក Orban ថាជា «ទង្វើគ្មានភក្ដីភាពដ៏ធ្ងន់ធ្ងរ» ដែលមិនធ្លាប់មានពីមុនមកនោះទេ។

មេដឹកនាំប្លុកអឺរ៉ុប បានឯកភាពលើឥណទាននេះតាំងតែពីខែធ្នូ ឆ្នាំមុនមកម៉្លេះ ប៉ុន្តែលោក Orban ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី បានរារាំងមិនឱ្យអនុវត្តដំណើរការឥណទាននេះកាលពីខែមុន ដោយលើកឡើងពីវិវាទជុំវិញបំពង់បង្ហូរប្រេងដែលរងការខូចខាត។ ជំហររបស់លោក Orban បានបង្កឱ្យមានការខឹងសម្បាក្នុងចំណោមមេដឹកនាំប្លុកអឺរ៉ុបផ្សេងទៀត ខណៈទីក្រុងគីវ នឹងខ្វះខាតថវិកាក្នុងពេលប៉ុន្មានសប្តាហ៍ដ៏ខ្លីខាងមុខ ប្រសិនបើមិនទទួលបានមូលនិធិថ្មីទេនោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm