កម្ពុជាស្នើហិរញ្ញប្បទានពីគម្រោង GMS លើទំហំទឹកប្រាក់ជាង ៣.៦៨០លានដុល្លារ សម្រាប់​ការ​អភិវឌ្ឍជាតិ

2026/03/20 08:03:41 pm        204

កម្ពុជាស្នើសុំហិរញ្ញប្បទាន ក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់​ការអភិវឌ្ឍចំនួន ៣៣ គម្រោង មានទឹកប្រាក់សរុបប្រមាណជាង ៣.៦៨០ លាន​ដុល្លារ​អាម៉េរិក​ ក្នុងនោះគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនត្រូវការទឹកប្រាក់ ច្រើនជាងគេ។

លោក អ៊ូ វឌ្ឍនៈរស្មី សមាជិកលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នៃ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លើកឡើងក្នុងបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃការរបៀបចំគម្រោង ក្នុង​ក្រប​ខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះថា ជុំវិញក្រប​ខណ្ឌ​វិនិយោគ​តំបន់​មហា​អ​នុតំបន់មេគង្គ (GMS) នេះ នៅក្នុងឆ្នាំ២០២៥កន្លងមក កិច្ចប្រជុំឧត្តមមន្រ្តី GMS បាន ឯកភាព​ឱ្យមានការធ្វើឌីថលូបនីយកម្មនៃនីតិវិធី លើការដាក់​ស្នើ​សុំ​គម្រោង​ក្រោម​ក្រប​ខណ្ឌ​តំបន់​ឆ្នាំ​២០២៦-២០២៨ ក្នុងគោល បំណងពង្រឹងប្រសិទ្ធផល កិច្ចសហការរវាងដៃគូពាក់ព័ន្ធ និង​លើក​កម្ពស់គុណភាពនៃសំណើរគម្រោងជាដើម។

លោកបន្តថា បញ្ហាខាងលើនេះ លេខាធិការដ្ឋានមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី និង​លេខាធិការដ្ឋានជាតិ បានសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងក្រុម​ការងារ​តាម​វិស័យ​របស់​ GMS ដើម្បីរៀបចំសំណើរគម្រោងក្នុងក្របខណ្ឌវិនិយោគ តំបន់ ២០២៨ ក្នុងនោះ​សម្រាប់​កម្ពុជា​បាន​ស្នើសុំមានសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣.៦៨០ លានដុល្លារ អាម៉េរិក ។ ចំពោះវិស័យដែលស្នើសុំរួមមាន៖ កសិកម្មចំនួន ២ គម្រោង មានទឹកប្រាក់ជាង ៨៤ លានដុល្លារ, បរិស្ថាន ៦ គម្រោង ជាង ៨០០ លានដុល្លារ, សុខាភិបាល ២ គម្រោង ៩៨ លានដុល្លារ, ទេសចរណ៍ ១១ គម្រោង មានទឹកប្រាក់ ២៩៦ លានដុល្លារ, ពាណិជ្ជកម្មនិងវិនិយោគ ០,៥ លានដុល្លារ និងវិស័យដឹកជញ្ជូន សម្រាប់ស្ថាបនាផ្លូវដែក ពីសេរីសោភ័ណ្ឌ-សៀមរាប-ភ្នំពេញ ត្រូវការ ហិរញ្ញប្បទានជិត ២.៤០០ លានដុល្លារអាម៉េរិកផងដែរ។

 ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា អ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ ស្នើសុំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សូមចូលរួមផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ វឌ្ឍនភាពនេះ ដើម្បីឱ្យលេខាធិការដ្ឋានជាតិ GMS អាចផ្សព្វផ្សាយ ឬបោះពុម្ភនៅលើរបាយការណ៍ក្នុងបំណាច់ខែមីនា ឆ្នាំ២០២៦ នេះ។ ជុំវិញបញ្ហានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការរៀបចំនូវ របាយការណ៍ ដើម្បីទទួលបាននូវការវិភាជហិរញ្ញប្បទានពីគម្រោង GMS សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងមហាអនុតំបន់មេគង្គមានចំនួន ៦ ប្រទេសរួមមាន៖ ចិន កម្ពុជា ភូម៉ា ថៃ ឡាវ និងវៀតណាម ក្នុងនោះប្រទេស ទាំងនេះបានស្នើសុំក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ មានចំនួនសរុប ៨៨ គម្រោង ដោយមានទឹក ប្រាក់ស្នើសុំ ប្រមាណជិត ១៩ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm