សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុក​ដោយ​រិះរក​វិធី​សម្រាល​បន្ទុក

2026/03/20 08:55:52 pm        176

ក្រោយពីមានការ​ណែនាំពី​សម្ដេច​មហាប​វរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និង​​កម្មករ​និយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ​បាន​ថ្លែង​​អំណរគុណដល់​សម្ដេច​ដែល​តែង​តែ​​យកចិត្តទុក​ដាក់​ក្នុង​ការជួយអន្តរាគមន៍នៅ​ក្នុងស្ថានភាព​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ដើម្បីជួយ​សម្រាល​​បន្ទុកការចំណាយ​របស់​កម្មករ​និយោជិត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិ​កម្ពុជា​បាន​ថ្លែងថា លោកគាំទ្រចំពោះ​ចំណាត់​ការ​របស់​​សម្ដេច​ធិបតី​បានណែ​នាំដល់​ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ជួប​ប្រជុំ​ជា​មួយ​សហជីព តំណាង​សមាគមន៍​រោង​ចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែល​ជា​បញ្ហាស​កលលោក ខណៈដែល​កម្ពុជាក៏​ទទួល​រង​នូវ​ផលប៉ះពាល់នេះដែរ។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​តែងតែគិត​គូពី​ដំណោះ​ស្រាយ​ជូនប្រ​ជា​ពល​រដ្ឋ និង​កម្មករ​និយោជិត​បាន​ទាន់​ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ នឹង​ជួយ​សម្រាល​បន្ទុកការ​ចំណាយ​របស់​កម្មករនិយោជិត ដែលជាការរួម​ចំណែកដ៏​សំខាន់​ក្នុង​ការ​លើក​​កម្ពស់​ជីវភាព​របស់​ពួក​គាត់។

លោកបញ្ជាក់ថា៖«‍ជួសមុខឱ្យកម្មករនិយោជិត ខ្ញុំជាថ្នាក់​ដឹក​នាំសហជីព សូមគោរពថ្លែង​អំណរគុណ​​ដល់​សម្ដេច​មហា​ប​វរធិបតី ដែលបានយក​ចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហានេះ ជាពិសេស​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរក​ដំណោះ​ស្រាយនេះ។ ការគិតគូរបស់រាជរដ្ឋាភិបាលនេះ គឺសំខាន់​ខ្លាំង​ណាស់​ជួយ​ដល់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​បងប្អូន​កម្មករនិយោជិតរបស់យើងនៅក្នុងស្ថានភាពនេះ»។

 អ្នកស្រី សុខា លីនដា កម្មកររោងចក្រ ដុង ឌូ ស្ថិតនៅរាជ​ធា​នី​ភ្នំពេញបាន​សម្ដែងក្ដីរីក​រាយ​ថា៖ «ខ្ញុំសូម​ថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែ​ងតែ​យក​ចិត្តទុកដាក់ និង​អន្ត​រាគមន៍ទាន់ពេលវេលា ដើម្បី​បន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែល​អាចជួយ​សម្រួល​ដល់កា​រ​ចំណាយប្រចាំថ្ងៃ និងរក្សា​ស្ថិរភាព​ជីវ​ភាព​របស់យើងខ្ញុំបាន​ល្អប្រសើរឡើងក្នុង​ស្ថានភាព​លំបាក​បច្ចុប្បន្ននេះ»។

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានណែ​នាំឱ្យ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រ​ជុំពិភា​ក្សា​ជា​បន្ទាន់​ជា​មួយ​ភាគីពាក់ព័ន្ធ ដើម្បី​ស្វែង​រកលទ្ធភាព​ជួយសម្រាល​បន្ទុក​ចំណាយថ្លៃធ្វើដំ​ណើររបស់​បងប្អូន​កម្មករ​និយោ​ជិត។

សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃ​ប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគី​សហជីព ​ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យ​ពិភាក្សា​ស្វែង​រក​លទ្ធភាព​ជួយ​សម្រាល​បន្ទុ​កចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេល​អន្តរកាល​នេះ​ឱ្យបានឆាប់បំផុត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញ​ក្តី​សង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹង​​អាច​រក​បាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាច​ជួយ​សម្រា​ល​បន្ទុក​ថ្លៃ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​កម្មករ​ផង និងអាច​រក្សា​បាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm