គណៈកម្មការទី៦ នៃរដ្ឋសភា ចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំណត់បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥

2026/03/20 09:06:43 pm        106

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងសិក្សាលើ «សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់បង្កើតឱ្យមាន បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែម ដើម្បីទប់ស្កាត់ល្បិចកលបោកប្រាស់ក្នុងយុគសម័យឌីជីថល រួមមាន៖

១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភូតភរ បោកប្រាស់យកទ្រព្យសម្បត្តិ។

២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ផ្តោតលើមេខ្លោង និងការចាត់តាំងបង្កបង្កើតទីតាំងបង្ក្រាប។

៣. បទជ្រើសរើស ឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តអំពើឆបោក៖ ការទប់ស្កាត់ការរើសមនុស្សឱ្យចូលក្នុងខ្សែចង្វាក់បទល្មើស។

៤. បទប្រមូលឯកសារអត្តសញ្ញាណ ឬព័ត៌មានផ្ទាល់ខ្លួនក្នុងចេតនាទុច្ចរិត៖ ការពារទិន្នន័យឯកជនភាពរបស់ពលរដ្ឋ។

៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៖ ដើម្បីតាមដាន និងបង្ក្រាបលំហូរហិរញ្ញវត្ថុដែលបានមកពីការឆបោក។

សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។ កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មការទី៦ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដើម្បីសិក្សាឱ្យបានល្អិតល្អន់ និងធ្វើរបាយការណ៍ដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សូមបញ្ជាក់ថា ការរៀបចំច្បាប់នេះឡើងក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ ដោយផ្អែកលើ៖

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បទពិសោធន៍នៃច្បាប់ពីបណ្តាប្រទេសជឿនលឿនមួយចំនួន។

ការដាក់ចេញនូវច្បាប់នេះ ត្រូវបានគេរំពឹងថាជានីតិវិធីដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការពារសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm