អង្គការ​លើកលែងទោស​អន្តរជាតិ​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​

2022/03/29 09:38:54 pm        646

​អ៊ុយក្រែន៖ អង្គការ​លើកលែងទោស​អន្តរជាតិបាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាមក្នុងទីក្រុង​កំពង់ផែ Mariulpol ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិលោកស្រី Agnes Callamard បាន​និយាយ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង​ថា ​អង្គការ​សិទ្ធមនុស្សនឹង​ចេញផ្សាយ​របាយការណ៍​ក្នុងពេល​ឆាប់ៗ​នេះ ពី​ការបំផ្លាញ​បណ្តាលមកពី​ការវាយប្រហារ​របស់​រុស្ស៊ីនៅ​ទីក្រុង​សមុទ្រ ​Azov​។

​យោងតាម​ការស៊ើបអង្កេត​របស់​អង្គការ​លើកលែងទោស​អន្តរជាតិបាន​ឲ្យ​ដឹងថា ការឡោមព័ទ្ធ​ទីក្រុង Mariulpol ការបដិសេធ​ការជម្លៀស​មនុស្សធម៌ និង​ការដាក់​គោលដៅ​លើ​ជន​ស៊ីវិលគឺជា​ឧក្រិដ្ឋកម្មសង្គ្រាម​។ ​លោកស្រី Callamard បានចាត់ទុក​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គឺជា​ការបំពាន​លើ​ច្បាប់​អន្តរជាតិ​។ វា​ជាការ​បំពាន​លើ​មាត្រា​របស់​អង្គការសហប្រជាជាតិ​។​ ​កងកម្លាំង​រុស្ស៊ីបាន​ឡោមព័ទ្ធ​កំពង់ផែ​យុទ្ធសាស្ត្រ​សំខាន់ និង​បាន​ឡោមព័ទ្ធ​រយៈពេល​ជាច្រើន​សប្តាហ៍វាយ​ប្រយុទ្ធ​ដោយ​ប្រើ​គ្រាប់​រុក្កែត និង​កាំភ្លើង​ធំដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ស្លាប់​។ ​ទីក្រុង​នេះ​ត្រូវ​បាន​មើល​ឃើញ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​រយៈពេល​ជាង​ ១​ខែ​មកនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm