វៀតណាមពន្លឿនការប្តូរទៅប្រើប្រេងឥន្ធនៈអេតាណុល ខណៈសង្រ្គាមអ៊ីរ៉ង់ ធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់

2026/03/20 09:51:41 pm        243

យោងតាមឯកសាររដ្ឋាភិបាលដែលបង្ហាញនៅថ្ងៃសុក្រ (២០ មីនា) នេះបានឱ្យដឹងថា វៀតណាម នឹងប្តូរទៅប្រើប្រាស់សាំងលាយសារធាតុអេតាណុលទាំងស្រុង លឿនជាងការគ្រោងទុក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈសង្រ្គាមអ៊ីរ៉ង់ នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ថាមពលសកល។

វៀតណាមនឹងចាប់ផ្តើមប្រើប្រាស់សាំងប្រភេទ E10 ដែលជាល្បាយមានផ្ទុកបាយអូអេតាណុល (Bioethanol) កម្រិត ១០% ចាប់ពីខែក្រោយនេះតទៅ។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃព្រហស្បតិ៍ ដែលការអនុវត្តនេះគឺធ្វើឡើងមុនគោលដៅមុនដែលកំណត់ទុកពីមុន នៅថ្ងៃទី១ ខែមិថុនា។

តម្លៃប្រេងឥន្ធនៈនៅវៀតណាម បានហក់ឡើងខ្ពស់ ចាប់តាំងពីសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ បានចាប់ផ្តើមកាលពី៣សប្តាហ៍មុន ដោយតម្លៃសាំងបានកើនឡើង ៥០% និងតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៧០% នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Petrolimex។ ឯកសារដដែលបញ្ជាក់ថា ការរំខាននេះបាន «បង្កភាពប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃថាមពល បង្កើតជាបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសនានាដែលពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនហានិភ័យដល់សន្តិសុខថាមពលនៃប្រទេសជាច្រើន រួមទាំងវៀតណាមផងដែរ»។

សេចក្តីណែនាំនេះជំរុញឱ្យអាជ្ញាធរដាក់ចេញនូវការលើកទឹកចិត្តសម្រាប់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី ហើយអំពាវនាវឱ្យពង្រីកការអភិវឌ្ឍ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ សេចក្តីណែនាំក៏បញ្ជាក់ផងដែរថា វៀតណាមនឹងលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់អំពូលភ្លើងកម្លាំងចាប់ពី ២០វ៉ាត់ ដល់ ៦០វ៉ាត់ ចាប់ពីត្រីមាសទីបីនៃឆ្នាំ២០២៦ នេះតទៅ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm