ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រោយជំនួបកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា បារាំងមាននូវគោលជំហរការពារដ៏ម៉ឺងម៉ាត់នៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹង ។

លោក Macron និយាយថា ការការពារច្បាប់អន្តរជាតិ ហើយនិងលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹង គឺជាគោលជំហរត្រឹមត្រូវ និងសមាមាត្រ ហើយវាគឺជាអ្វីដែលល្អបំផុតដែលពួកយើងអាចធ្វើបាន ។
ប្រធានាធិបតីបារាំងរូបនេះ បានអំពាវនាវផងដែរឲ្យភាគីទាំងអស់នៅក្នុងជម្លោះ អនុវត្តការផ្អាកបន្ទាន់ការវាយប្រហារមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសគោលដៅទឹក និងថាមពល ។
លោកថា លោកពុំបានឮនរណាម្នាក់នៅទីនេះ គឺមេដឹកនាំផ្សេងទៀតរបស់សហភាពអឺរ៉ុប បង្ហាញឆន្ទៈក្នុងការចូលរួមជម្លោះមួយនេះឡើយ វាផ្ទុយគ្នាស្រឡះ ។ លោកមិនជឿថា ការចូលរួមភាពតានតឹងកើនឡើង បើសិនជាកើតឡើងមែន នឹងអាចដោះស្រាយស្ថានភាពអន្តរជាតិបាននោះទេ ឬផលវិបាករបស់វាចំពោះសេដ្ឋកិច្ចរបស់ពួកយើង ។
សូមបញ្ជាក់ថា មនុស្សជាង ៣ពាន់នាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ រហូតមកដល់ពេលនេះ ហើយមន្ទីរបញ្ចកោណ បញ្ជាក់ថា គោលដៅជាង ១៥.០០០កន្លែង នៅក្នុងប្រទេសមួយនេះ ត្រូវបានវាយប្រហារក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃជម្លោះ ៕
