ឯកឧត្តម លី ធុជ៖ កម្ពុជាធ្លាប់​ញាំញី​ដោយសង្រ្គាមបានក្លាយជាប្រទេសមានកំណើន សេដ្ឋកិច្ចលឿនបំផុត

2022/03/29 10:16:13 pm        616

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលធ្លាប់​ញាំញី​ដោយសង្គ្រាមស៊ីវិល ឥឡូវនេះ បានក្លាយជាប្រទេសមួយមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចលឿនបំផុត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារមីន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា​រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន​និង​សង្គ្រោះជនពិការ​ដោយ​សារមីន​និងអង្គការPlatinum East តំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការ និង​អង្គការមនុស្សធម៌ Platinum East ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៩ មីនា ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និង​បច្ចេកទេសគាំទ្រ​ដល់ការបោសសម្អាតមីន ​ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជា​សាកល​នៃសហគមន៍សកម្មភាពមីនមនុស្សធម៌។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម​នៅ​កម្ពុជា ​បាន​បង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ​និងរារាំង​ដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់​នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា​មាន​សុវត្ថិភាព​ក្នុងការចាប់​ផ្តើមជីវិតថ្មី ​និង​អនាគតថ្មី បន្ទាប់ពីសង្រ្គាម ​និង​ការផ្លាស់​ទីលំនៅ​អស់​ជាច្រើន​ទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ​ ប្រសិនបើប្រទេសកម្ពុជា​មានជំនាញបច្ចេកទេស ​បរិក្ខារ និង​ឧបករណ៍​​ចម្រុះ ​និង​បច្ចេកវិជ្ជា​ជឿនលឿន​ជាងមុន ​ដើម្បីធ្វើសកម្មភាពដោះមីនឱ្យ​បានលឿន​នៅ​ទូទាំង​ប្រទេស។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសមួយដែល​ធ្លាប់ញាំញី​ដោយសង្រ្គាមស៊ីវិល កម្ពុជាបានក្លាយជា​ប្រទេស​មួយ​ក្នុងចំណោមប្រទេស​ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត​នៅលើពិភពលោក ជាមួយ​នឹងកំណើន​សេដ្ឋកិច្ច ៧.៥ % និង​ជាអ្នកចូលរួមចំណែកកងទ័ព​យ៉ាងសកម្ម​នៅក្នុង​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទោះបីជាទទួលបានភាពជោគជ័យ និង​កេរ្តិ៍ឈ្មោះ​ល្អក៏ដោយ ​កម្ពុជា​នៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស​ ការបង្កើតថ្មីនៃការដោះមីន ​ការ​រាវរក ឧបករណ៍​បច្ចេកវិជ្ជា ​និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង ​និងវិជ្ជាជីវៈ ដែល​ក្នុងនោះអាជ្ញាធរមីន ​ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា ​និងម្ចាស់ជំនួយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីន​តាម​បច្ចេកវិទ្យាច្នៃប្រឌិត ​នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និង​អាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា៕ អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm