ពលរដ្ឋអាមេរិក និងភ្ញៀវទេសចបង្ហាញការខឹងសម្បារ និងការមិនពេញចិត្តចំពោះសង្រ្គាមអ៊ីរ៉ង់

2026/03/21 12:10:10 am        62

ភ្ញៀវទេសចរ និងអ្នកដំណើរនៅក្នុងសង្កាត់ Midtown Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បង្ហាញនូវការខកចិត្ត មិនពេញចិត្ត ខឹងសម្បារ ក្តីបារម្ភ និងការហត់នឿយរបស់ពួកគេ ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នៅតែបន្តធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ចាប់ពីការឡើងថ្លៃតម្លៃប្រេង រហូតដល់ការបង្អាក់ការធ្វើដំណើរសកល ។

នៅលើទីលានចតុរង្គ Times Square អ្នកស្រី Laureen គឺជាអ្នកស្រុកមួយរូបមកពីរដ្ឋ Connecticut និយាយថា អ្នកស្រីតក់ស្លុតដោយសារតែជម្លោះមួយនេះ ។

អ្នកស្រីនិយាយថា ពួកយើងអាចរស់រានពីតម្លៃហ្គាស ប៉ុន្តែពួកយើងគិតថា វាគឺជាសង្រ្គាមខុសច្បាប់ដែលមិនគួរកើតឡើងទាល់តែសោះ ។ ពួកយើងមិនជឿលើរឿងមិនសមហេតុសមផលនេះទេថា ពួកគេគឺជាការគំរាមកំហែងដល់ពួកយើង ដែលជាការគំរាមកំហែងបន្ទាន់នោះ ។

លោក Raphael Vikor វ័យ ៥៣ឆ្នាំ គឺជាមន្រ្តីនគរបាលមួយរូបមកលេងអាមេរិកពីទីក្រុង Mulhouse ប្រទេសបារាំង និយាយថា ជម្លោះនេះមានការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រោះថ្នាក់ខ្លាំងណាស់ ។

លោកថា វាពិបាក និងគ្រោះថ្នាក់ សម្រាប់ទាហាន មនុស្សច្រើនណាស់ បានស្លាប់ ។ អ៊ីរ៉ង់ប្រើប្រាស់យានដ្រូនដែលមិនថ្លៃ ហើយអាមេរិកប្រើសុទ្ធតែមីស៊ីលដែលមានតម្លៃថ្លៃខ្លាំងណាស់ ។ ពួកយើងគួរតែប្រើលុយទាំងនេះលើរឿងផ្សេង សម្រាប់មនុស្សនៅទីនេះ ឬនៅលើពិភពលោក ។

ក្រុមអ្នកវិភាគនិយាយថា ការប្រើប្រាស់ណាមួយនៃទាហានជើងគោកសហរដ្ឋអាមេរិក សូម្បីតែក្នុងបេសកកម្មមានដែនកំណត់ក៏ដោយ ក៏អាចនឹងក្លាយជាហានិភ័យនយោបាយដុំកំភួនមួយសម្រាប់លោក Trump ធ្វើឲ្យមានការគាំទ្រទាបនៅក្នុងចំណោមសាធារណជនអាមេរិក សម្រាប់យុទ្ធនាការនៅអ៊ីរ៉ង់ ហើយយុទ្ធនាការបោះឆ្នោតខ្លួនឯងរបស់លោក Trump ក៏បានសន្យាផងដែរថានឹងបញ្ចៀសជម្លោះថ្មីរបស់អាមេរិកនៅមជ្ឈិមបូព៌ា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm