នាយកប្រតិបត្តិ៖ ការវាយប្រហារពីអ៊ីរ៉ង់ ប៉ះពាល់សមត្ថភាព LNG របស់កាតា ១៧% សម្រាប់រយៈពេល ៥ឆ្នាំ

2026/03/21 01:12:06 am        57

ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឲ្យសមត្ថភាពនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា ធ្លាក់ចុះ ១៧ភាគរយ ដែលបណ្តាលឲ្យបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ២០ពាន់លានដុល្លារ និងគំរាមកំហែងដល់ការផ្គត់ផ្គង់ទៅកាន់តំបន់អឺរ៉ុប និងអាស៊ី។ នេះបើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន QatarEnergy និងជារដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការថាមពល ដែលបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦)។

លោក Saad al-Kaabi បាននិយាយថា រថភ្លើងដឹក LNG ចំនួន ២ ក្នុងចំណោម ១៤គ្រឿងរបស់កាតា និងកន្លែងបំលែងឧស្ម័នទៅជាសារធាតុរាវ (GTL) មួយក្នុងចំណោម ២ របស់ខ្លួន ត្រូវរងខូចខាត នៅក្នុងការវាយប្រហារដែលមិនធ្លាប់មានពីមុន។ ហើយនៅក្នុងបទសម្ភាសន៍មួយ លោកបានប្រាប់ថា ការជួសជុលនេះ នឹងកាត់បន្ថយការផលិតឧស្ម័នធម្មជាតិរាវ ១២.៨លានតោន ក្នុង ២ឆ្នាំ រយៈពេលពី ៣ ទៅ ៥ឆ្នាំ។

លោក Kaabi បានលើកឡើងថា៖ «ខ្ញុំមិនធ្លាប់ស្រមៃទាល់តែសោះថា ប្រទេសកាតា និងតំបន់ នឹងស្ថិតនៅក្នុងការវាយប្រហារបែបនេះ ជាពិសេសពីប្រទេសបងប្អូនមូស្លីម នៅក្នុងខែរ៉ម៉ាដននេះ ដោយបានវាយប្រហារយើងតាមវិធីនេះ»។

ប៉ុន្មានម៉ោងមុននេះ អ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារជាបន្តបន្ទាប់ទៅលើរោងចក្រប្រេង និងឧស្ម័ននៅតំបន់ឈូងសមុទ្រ បន្ទាប់ពីមានការវាយប្រហារដោយអ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន។

លោក Kaabi បានឲ្យដឹងទៀតថា ក្រុមហ៊ុន QatarEnergy ដែលគ្រប់គ្រងដោយរដ្ឋ នឹងត្រូវប្រកាសពីករណីប្រធានសក្តិ លើកិច្ចសន្យារយៈពេលវែងរហូតដល់ ៥ឆ្នាំ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ដែលត្រូវដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី បែលហ្ស៊ិក កូរ៉េខាងត្បូង និងចិន ដោយសារតែរថភ្លើង ២គ្រឿងរងការខូចខាត។ ក្រុមហ៊ុន QatarEnergy បានប្រកាសពីករណីប្រធានសក្ដិ លើទិន្នផល LNG ទាំងមូល បន្ទាប់ពីមានការវាយប្រហារនៅមុននេះ លើមជ្ឈមណ្ឌលផលិតកម្ម Ras Laffan របស់ខ្លួន ដែលបានរងការវាយប្រហារម្តងទៀត កាលពីថ្ងៃពុធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm