អ៊ុយក្រែន៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូ ដែលបង្ហាញពីបុគ្គលិកយោធាកំពុងចែកចាយជំនួយមនុស្សធម៌នៅទីក្រុង Dymer ជាទីក្រុងតូចមួយមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងជើងពីរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន។ ប្រជាជនរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវ ដើម្បីទទួលអាហារ និងថ្នាំពេទ្យ។
ទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញមន្ទីរពេទ្យចល័តមួយក្នុងតំបន់ទីក្រុងគីវ ដោយវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតជាច្រើនអះអាងថា គ្មានអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យទេ ក្នុងអំឡុងពេលនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងមូស្គូអះអាងថា ការផ្តោតសំខាន់របស់ខ្លួនគឺទៅលើការវាយដណ្តើមយកតំបន់ Donbas ភាគខាងកើតទាំងមូល ដែលត្រូវបានគ្រប់គ្រងដោយផ្នែក ដោយក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤។ រុស្ស៊ីបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួននៅទីក្រុង Luhansk និង Donetsk ដែលនៅជិតខាង ចាប់តាំងពីការបះបោរបានផ្ទុះឡើងនៅទីនោះភ្លាមៗ បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចូលឧបសម្ពន្ធឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ ក្នុងការចរចាជាមួយអ៊ុយក្រែន ទីក្រុងមូស្គូបានទាមទារឲ្យទីក្រុងគីវទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ Donetsk និង Luhansk៕
អត្ថបទ៖ ប៊ុនថន