អ្នកស្រី Nour al-Sursuk ភ្ញាក់ឡើងនៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr នាថ្ងៃសុក្រនេះ នៅទីក្រុងហ្កាហ្សា ហើយអ្នកស្រីបាននិយាយប្រាប់កូនៗរបស់គាត់ឲ្យក្រោកឡើង ដើម្បីទៅលេងផ្នូរឪពុករបស់ពួកគេ ។
អ្នកស្រីនិយាយថា គាត់ពុំបានអបអរសាទរកូនៗរបស់គាត់នោះទេនៅការមកដល់ពិធីបុណ្យ Eid ហើយកូនរបស់គាត់ក៏មិនអបអរសាទរដូចគ្នា ។
ពាក្យសម្តីដំបូងរបស់ពួកគេ បន្លឺឡើងនៅជុំវិញទីស្មសានជាទីដែលឪពុករបស់ពួកគេបញ្ចុះ ក្រោយគាត់ត្រូវបានសម្លាប់អំឡុងសង្រ្គាមកាលពីឆ្នាំ ២០២៥ ។
អ្នកស្រី ស្ថិតនៅក្នុងចំណោមជនប៉ាឡេស្ទីនជាច្រើនទៀតនៅតំបន់ហ្កាហ្សា ដែលមកលេងផ្នូរមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានសម្លាប់នៅក្នុងសង្រ្គាម នៅថ្ងៃដំបូងនៃពិធីបុណ្យ Eid ។
មាននូវអំពើហិង្សាញឹកញាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា បន្ទាប់ពីសង្រ្គាមខ្ទេចខ្ទាំរយៈពេល ២ឆ្នាំ បង្កឡើងដោយសារការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ឆ្នាំ ២០២៣ ។
សង្រ្គាមអ៊ីស្រាអែលលើហ្កាហ្សា បានសម្លាប់មនុស្សជាង ៧២.០០០នាក់ នៅក្នុងចំណោមពួកគេ គឺជាស្រ្តី និងកុមាររាប់ម៉ឺននាក់ ហើយមនុស្សជាង ៦៧០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីមានបទឈប់បាញ់ ។ ក្រុមស្រាវជ្រាវឯករាជ្យមួយចំនួន ជឿថាចំនួនពិតប្រាកដនៃមនុស្សដែលត្រូវបានសម្លាប់ ខ្ពស់ជាងនេះច្រើន ៕