ការដឹកជញ្ជូនជីកសិកម្មអាក់ខាន និងការកើនឡើងតម្លៃថាមពលដោយសារសង្រ្គាមនៅអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ការកើនឡើងតម្លៃស្បៀងនៅតាមបណ្តាលប្រទេសងាយរងគ្រោះដែលជាប្រទេសកំពុងអភិវឌ្ឍ ។
ប្រទេសកំពុងអភិវឌ្ឍ ព្យាយាមពង្រឹង និងទាក់ទាញការវិនិយោគ ក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 ហើយសង្រ្គាមអ៊ុយក្រែន បានធ្វើឲ្យទីផ្សារស្បៀងអាហារ ប្រេងឥន្ធនៈ និងហិរញ្ញវត្ថុ ធ្លាក់ក្នុងភាពចលាចល ។ បច្ចុប្បន្នសង្រ្គាមអ៊ីរ៉ង់ គំរាមកំហែងដល់ការដោះស្រាយផលចំណេញ និងធ្វើឲ្យគ្រួសារពិបាករកស៊ីចិញ្ចឹមខ្លួន ។

លោក Odile Renaud-Basso គឺជាប្រធានធនាគារអភិវឌ្ឍន៍ និងការកសាងឡើងវិញអឺរ៉ុប ដែលជាម្ចាស់កម្ចីស្នូលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍចំនួន ៤០ និយាយថា នេះអាចជះផលប៉ះពាល់ធំលើតម្លៃស្បៀងអាហារគ្រប់ពេល ។
យោងតាមការអះអាងរបស់អង្គការកសិកម្ម និងស្បៀងអាហារនៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា សម្ពាធសំខាន់ គឺជីកសិកម្ម ។ ច្រកសមុទ្រ Hormuz ដែលត្រូវបានទីក្រុងតេអេរ៉ង់បិទដោយប្រសិទ្ធិភាព ដឹកជីកសិកម្មប្រហែល ៣០ភាគរយនៃជីកសិកម្មសកលលោក ហើយប្រទេសផលិតតំបន់ឈូងសមុទ្រ គឺជាអ្នកផ្គត់ផ្គង់ធំសារធាតុអាម៉ូញាក់ និង អ៊ុយរ៉េ ។
ដោយឡែក ធនាគារអាមេរិក បានព្រមានថា ជម្លោះនៅអ៊ីរ៉ង់ គំរាមកំហែង ៦៥-៧០ភាគរយលើការផ្គត់ផ្គង់សកលសម្រាប់អ៊ុយរ៉េ ហើយតម្លៃរបស់វា បានហក់ឡើងខ្ពស់រួចទៅហើយពី ៣០ភាគរយ ដល់ ៤០ភាគរយ ៕
