ប្រធានាធិបតីស្រីលង្កា បានបដិសេធមិនឲ្យយន្តហោះចម្បាំងអាមេរិកចូលចត

2026/03/21 02:48:11 am        77

ប្រធានាធិបតី លោក Anura Kumara Dissanayake បាននិយាយនៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះថា ស្រីលង្កាបានបដិសេធមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលចតយន្តហោះចម្បាំង ២គ្រឿងរបស់ខ្លួន នៅអាកាសយានដ្ឋានស៊ីវិលមួយ នៅភាគខាងត្បូងនៃប្រទេសកោះនេះ កាលពីដើមខែមីនា។

លោក Dissanayake បានប្រាប់សភាថា ទីក្រុងវ៉ាស៊ីនតោនចង់ប្តូរទីតាំងយន្តហោះចម្បាំងបំពាក់ដោយមីស៊ីល ២គ្រឿងរបស់ខ្លួន ពីមូលដ្ឋានមួយ នៅប្រទេសជីប៊ូទី (Djibouti) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិស៊ីវិល Mattala របស់ស្រីលង្កា។

លោកបាននិយាយថា សំណើនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ត្រូវបានបដិសេធ ដើម្បីបន្តរក្សាអព្យាក្រឹតភាពរបស់ទីក្រុងកូឡុំបូ និងធានាថា ទឹកដីរបស់ខ្លួន មិនត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងយោធាណាមួយ ដែលអាចទាំងជួយ ឬរារាំងភាគីណាមួយ។

ប្រទេសកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងផលវិបាកនៃសង្គ្រាម នៅពេលដែលនាវាមុជទឹកអាមេរិក បានបាញ់មីស៊ីលលើនាវាចម្បាំងអ៊ីរ៉ង់ ១គ្រឿងឈ្មោះ IRIS Dena ចម្ងាយតែបន្តិចម្ដុំឆ្នេរសមុទ្ររបស់ខ្លួន នៅខែមីនានេះ។

លោក Dissanayake បាននិយាយថា៖ «ពួកគេចង់នាំយកយន្តហោះចម្បាំង ២គ្រឿង ដែលបំពាក់ដោយមីស៊ីលប្រឆាំងនាវា ៨គ្រាប់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Mattala ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមីនា ហើយយើងបានឆ្លើយថា ទេ»។

តែយ៉ាងណាក្ដី លោកមិនបានបញ្ជាក់នោះទេថា តើសំណើរបស់សហរដ្ឋអាមេរិក គឺប្រើប្រាស់ប្រទេសស្រីលង្កាជាមូលដ្ឋាន ដើម្បីឲ្យយន្តហោះអនុវត្តវិធានការវាយលុកណាមួយ លើអ៊ីរ៉ង់ដែរ ឬអត់។

ប្រភពពីយោធាស្រីលង្កា បានប្រាប់សារព័ត៌មាន AFP ថា ប្រទេសស្រីលង្កានឹងមិនអនុញ្ញាតឲ្យដែនអាកាសរបស់ខ្លួនត្រូវបានប្រើប្រាស់ ដើម្បីបើកការឈ្លានពានលើប្រទេសដទៃទៀតឡើយ ពោលគឺស្របតាមគោលនយោបាយការបរទេសរបស់កោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm