លោក Hegseth៖ សង្គ្រាមអ៊ីរ៉ង់មិនក្លាយជា «សង្គ្រាមរៀងរហូត» ឬ «ភាពច្របូកច្របល់» នោះទេ

2026/03/21 02:50:18 am        66

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) បានបដិសេធការរិះគន់ ដែលថា សង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បង្កជាហានិភ័យក្លាយជា «ភាពចលាចល» ខាងយោធា ខណៈដែលការវាយប្រហាររបស់អ៊ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធថាមពល បានជំរុញឲ្យតម្លៃថាមពលឡើងកាន់តែខ្ពស់។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃព្រហស្បតិ៍នោះ លោក Hegseth បានលើកឡើងថា៖ «ប្រព័ន្ធផ្សព្វផ្សាយនៅទីនេះ ដែលមិនមែនទាំងអស់នោះទេ ប៉ុន្តែភាគច្រើន ចង់ឲ្យអ្នកគ្រប់គ្នាគិតថា ពោលគឺដោយត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ ក្នុងជម្លោះនេះ យើងកំពុងឆ្ពោះទៅរកស្ថានភាពធ្ងន់ធ្ងរគ្មានទីបញ្ចប់ ឬសង្គ្រាមជារៀងរហូត ឬភាពច្របូកច្របល់។ សូមយល់ថា គ្មានអ្វីអាចទៅហួសពីការពិតនោះឡើយ»។

លោក Hegseth បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុង «ទទួលបានជ័យជម្នះយ៉ាងជាក់ស្ដែង» ដោយបានបំផ្លាញឃ្លាំងអាវុធមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ កងទ័ពជើងទឹក និងនាវាមុជទឹករបស់ពួកគេ។ យ៉ាងណាក្ដី លោកបានបដិសេធមិនឆ្លើយសំណួរ ពាក់ព័ន្ធនឹងពេលវេលាជាក់លាក់ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិក «កំពុងស្ថិតនៅលើផែនការ» ដែលមាន «គោលបំណងច្បាស់លាស់» ហើយនឹងបញ្ចប់ជម្លោះ នៅពេលណាដែល «ប្រធានាធិបតី នៅទីបំផុត សម្រេចបែបហ្នឹង»។

ជាមួយគ្នានេះ ក្នុងសន្និសីទនោះ លោក Hegseth ក៏បានរិះគន់ផងដែរ ចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ដែលភាគច្រើន បានគេចវេះពីសំណើរបស់លោកប្រធានាធិបតី Donald Trump ដែលសុំឲ្យជួយត្រួតពិនិត្យច្រកសមុទ្រហ័រមូស ក្នុងពេលមានការគំរាមកំហែងពីអ៊ីរ៉ង់ ដែលបានបិទផ្លូវទឹកដ៏សំខាន់មិនឲ្យនាវាដឹកប្រេង និងឧស្ម័នសកលធ្វើចរាចរណ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm