ប្រទេសគុយបានាំគ្នាទៅដងទឹកពីរថយន្តសឺទែនទឹក ពេលដែលកង្វះខាតថ្មីបានវាយប្រហារសង្កាត់ជាច្រើននៅក្នុងរដ្ឋធានីមួយនេះស្របពេលជួបបញ្ហាប្រេង និងអគ្គិសនី ។ពលរដ្ឋនាំគ្នាតម្រង់ជួរតាមដងផ្លូវដោយមានធុងទឹកក្នុងដៃខណៈពលរដ្ឋខ្លះដឹកទៅផ្ទះដោយរទេះ ។ លោក LazaroNoblet អ្នកស្រី Maria de Jesus Rusindo និងលោកAlfonso Pedro Gonzalez គឺជាពលរដ្ឋរស់នៅក្នុងទីក្រុងឡាហាវ៉ាន់និយាយថា កង្វះទឹកម៉ាស៊ីន មានន័យថា ពួកគេត្រូវតែរង់ចាំការចែកចាយតាមរថយន្តសឺទែនទឹកដឹកទឹកយកទៅដាំ មុនពេលទទួលទាន ។យោងតាមការអះអាងរបស់ក្រុមហ៊ុនរដ្ឋ Aguas de La Habana បានឲ្យដឹងថាប្រតិបត្តិការផ្គត់ផ្គង់ទឹក រងផលប៉ះពាល់ដោយសារគ្មានអគ្គិសនី ។កាសែតក្នុងសរុក Tribunade La Habana រាយការណ៍ថា កង្វះខាតប្រេងបណ្តាលឲ្យពន្យាពេលកាលបរិច្ឆេតបូមទឹកហើយនិងធ្វើឲ្យខូចឧបករណ៍មេកានិច និងអេឡិចត្រូនិច ដោយសារតែការប្រែប្រួលវ៉ុលអគ្គិសនី ។យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា កង្វះខាតទឹកដែលមានជាច្រើនឆ្នាំមកហើយនោះគឺជាបញ្ហាប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅក្នុងទីក្រុងឡាវហាវ៉ាន់ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចន្លោះពី ១០ម៉ឺននាក់ ដល់ ២០ម៉ឺននាក់ ៕