នៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសចិនបានជំរុញឲ្យគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងជម្លោះឈូងសមុទ្រធានាការផ្គត់ផ្គង់ប្រេង ប្រកបដោយស្ថិរភាព និងគ្មានការរារាំង ជាការអត្ថាធិប្បាយ ជុំវិញការថ្លឹងថ្លែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់មួយចំនួន។
តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួង លោក Lin Jian មិនបានបញ្ជាក់ប្រទេសណាមួយជាក់លាក់ឡើយ។
ការកត់សម្គាល់របស់លោកបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអាចនឹងលុបចោលទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលជាប់គាំងនៅលើនាវាដឹកប្រេង នៅសមុទ្រ ជាកិច្ចប្រឹងប្រែង ដើម្បីទម្លាក់តម្លៃប្រេង។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលវាយប្រហារលើអ៊ីស្រាអែល រួមជាមួយប្រទេសឈូងសមុទ្រផ្សេងទៀត ដែលខ្លួនចាត់ទុកថា កំពុងកំណត់គោលដៅលើ «ធនធានយោធារបស់សហរដ្ឋអាមេរិក»។ ជាមួយគ្នានេះ សាធារណរដ្ឋឥស្លាម ក៏បានបិទច្រកសមុទ្រ Hormuz ដែលផ្លូវដឹកជញ្ចូនប្រេងដ៏សំខាន់ផងដែរ៕