កម្ពុជាពន្លឿនរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញលើកកម្ពស់វិស័យកសិកម្ម

2022/03/29 11:21:58 pm        620

ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចជុំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មចុងក្រោយ ក្នុងគោលដៅកំណត់បណ្តាសកម្មភាពជាអាទិភាព ដោយពន្លឿនគោលនយោបាយនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំស្តីពីសេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ​២០២១-២០៣០ ដែលមានចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជា​ការ​អនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​សន្សំ​សំចៃ​ទឹក ការ​ព្រោះស្រូវ​ដោយ​ឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត ​និង​ការប្រើ​ដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់​ ក្នុងការជំរុញវិស័យកសិកម្មឱ្យមាន​លក្ខណៈ​ប្រកួត​ប្រជែង ​បរិយាប័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព​ សំដៅ​បង្កើន​ប្រាក់​ចំណូល​គ្រួសារកសិករ ​ពង្រីកវិបុលភាព ​និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ទាក់ទងនិងគោលនយោបាយនេះ, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​សហគមន៍​កសិកម្មកម្ពុជា លើកឡើងថា ​ការរៀបចំឲ្យមានគោលនយោបាយអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់រាជរដ្ឋាភិបាល​ គឺជាផែនទីដ៏មានសារៈសំខាន់បំផុត ​ក្នុងការចង្អុលទិស នៃការអភិវឌ្ឍ​វិស័យ​កសិកម្មនៅកម្ពុជា ​និងជាការទាក់ទាញវិនិយោគិនឲ្យមកអភិវឌ្ឍន៍​ក្នុងវិស័យកសិកម្ម ដែលជា​មូលដ្ឋាន​គ្រឹះនៃការ​អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ​ដើម្បី​បង្កើន​កសិផលបម្រើទីផ្សារនាំចេញ ស្របពេល​រាជរដ្ឋាភិបាលបានកំពុងខិតខំពង្រឹង​ និង​ពង្រីកកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។

គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ​បាននិងកំពុងត្រូវបានរៀបចំឡើង ដើម្បី​ឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ព្រមទាំង​មានសង្គតិភាព ទៅនឹង​ឯកសារ​គោលនយោបាយ​ និង​យុទ្ធសាស្ត្ររបស់​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ​ផងដែរ។

គោលដៅចម្បងដែលត្រូវសម្រេច​ឱ្យបានក្នុងគោលនយោបាយនេះរួមមាន៖ ការ​បង្កើន​តម្លៃបន្ថែមសរុប​នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច​ ៣ ភាគរយក្នុងមួយឆ្នាំ និងបង្កើនផលិត​ភាព​ពលកម្ម​កសិកម្មពី ១,៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។

“គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” នឹង​ជួយ​ជំរុញក្នុង​ន័យ​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជា​កសិករ​ទទួល​បានការគាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម ​និង​ព័ត៌មាន​ទីផ្សារ ដើម្បី​ផ្សារ​ភា្ជប់​ផលិតកម្ម​ទៅ​នឹង​តម្រូវការទីផ្សារក្នុងស្រុក​ តំបន់ ​និង​ពិភព​លោក​ព្រមទាំង​ជំរុញផលិតកម្មកសិផល​តាម​សក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗ ដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        39
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm