ព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ ថ្ងៃដំបូង ទាក់ទាញ​ភ្ញៀវទេសចរ​ជាង ​២ម៉ឺន​៤ពាន់​នាក់​ឱ្យ​មក​ទស្សនា

2026/03/21 08:20:14 pm        487

អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ​ប្រមាណ​ជាង​២​ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី២១ ខែមីនា នេះ ដែលព្រឹកថ្ងៃនេះ មានអាកាសធាតុល្អ ធ្វើឱ្យមើល​ឃើញ​ព្រះអាទិត្យ​រះ​យ៉ាង​ស្អាត​គួរ​គយគន់។

ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលើកឡើងថា ទោះបីជាធ្លាប់បានមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​ច្រើន​លើក​ក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនា​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​វត្ត​ ដែលពួកគេត្រូវរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនេះ ឆ្លុះ​ជាមួយ​ស្រះ​ទឹកបញ្ចេញពន្លឺពណ៌មាស ស្របជាមួយទេសភាពសម្រស់ខៀខ្ចី នៃ​រុក្ខជាតិ​ស្មៅ​ក្នុង​បរិវេណ​អង្គរ​។

អ្នកទេសចរខ្លះដែលធ្លាប់បានទៅទស្សនាជាច្រើនលើក ក៏នៅតែចំណាយ​ពេលដើម្បី​រង់ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្តទៀត។ ពួកគេមានមោទនភាព ដែលឃើញភ្ញៀវ​ទេសចរ​ជា​ច្រើន​ជាតិ​សាសន៍ ​ទៅទស្សនាព្រឹត្ដិការណ៍សមរាត្រី ដោយអ្នកទេសចរខ្លះក្រោកតាំងពីម៉ោង៣ទាបភ្លឺ ដើម្បី​អង្គុយ​រង់ចាំ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

ដោយ​ឡែក អ្នកទេសចរអន្ដរជាតិ មកពីប្រទេសអ៊ីតាលី មកទស្សនាជាលើកដំបូង បានបង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរ ដោយបានលើក​ឡើង​ថា ​ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យ និងមានភាពស្រស់ស្អាត ដែល​ប្រទេស​ដទៃ​ទៀត​មិន​អាចប្រៀបផ្ទឹមបាន។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិ​អប្សរា​​បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ ឬហៅថាសមរាត្រី នា​ថ្ងៃ​ទី២១​​ ខែមីនា នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង២ម៉ឺន៤ពាន់នាក់ ដោយពួក​គេ​បាន​ទៅ​ទស្សនា​ចាប់ពីម៉ោង៥:០០នាទី រហូតដល់ម៉ោង៧:៣០នាទី។ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ជាង​២ម៉ឺន​៤ពា​ន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ២៦១០នាក់ និងភ្ញៀវទេសចរជាតិ ២១ ៥៣៥​នាក់​៕​ អត្ថបទ៖ សាវី 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm