អគ្គិភ័យឆេះរោងចក្រគ្រឿងបន្លាស់រថយន្ត នៅកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្ស ១០នាក់សា្លប់ និង ៥៩នាក់របួស

2026/03/21 02:28:59 pm        76

ក្រុមអ្នកជួយសង្គ្រោះកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) បានរកឃើញសាកសពមនុស្សយ៉ាងតិចចំនួន ១០នាក់ ពីគំនរបាក់បែកនៃរោងចក្រគ្រឿងបន្លាស់រថយន្តមួយកន្លែង នៅទីក្រុង Daejeon ភាគកណ្តាល ជាកន្លែងដែលអគ្គិភ័យទំនងបណ្តាលមកពីការផ្ទុះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥៩នាក់ផ្សេងទៀត រងរបួស និង ៤នាក់ទៀតបាត់ខ្លួន។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឲ្យដឹងថា មនុស្ស ២៥នាក់ បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ភ្លាមៗនោះឡើយថា តើមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតដែរ ឬអត់។

មន្ត្រីម្នាក់មកពីនាយកដ្ឋានគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងទៀតរបស់ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មាន AFP ថា៖ «គិតត្រឹមម៉ោង ៥ ព្រឹកនេះ យើងដឹងថា មនុស្ស ១០នាក់បានបាត់បង់ជីវិត ២៥នាក់ រងរបួសធ្ងន់ធ្ងរ ហើយ ៤នាក់នៅតែបាត់ខ្លួន»។ លោកបានបន្ថែមថា៖ «យើងក៏ដឹងផងដែរថាមនុស្ស ៣៤នាក់ បានរងរបួស ប៉ុន្តែមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ"។

អ្នកពន្លត់អគ្គិភ័យ នគរបាល និងបុគ្គលិកសង្គ្រោះបន្ទាន់ជាង ៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់អគ្គិភ័យនេះ និងធ្វើប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីអណ្ដាតភ្លើងបានឆាបឆេះឡើង កាលពីរសៀលថ្ងៃសុក្រ។

ការស្វែងរកកម្មករដែលបាត់ខ្លួន បានចាប់ផ្តើមនៅយប់ថ្ងៃសុក្រ បន្ទាប់ពីមន្ត្រីបានដាក់ពង្រាយមនុស្សយន្តពន្លត់អគ្គិភ័យដែលគ្មានអ្នកបញ្ជា ដើម្បីធ្វើឲ្យរចនាសម្ព័ន្ធត្រជាក់ និងបានធ្វើការត្រួតពិនិត្យសុវត្ថិភាព។ អគ្គិភ័យត្រូវបានរាយការណ៍នៅម៉ោងប្រហែល ១:១៨រសៀល (ម៉ោងក្នុងស្រុក)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា មានកម្មករសរុបចំនួន ១៧០នាក់ នៅក្នុងរោងចក្រ នៅពេលដែលអគ្គិភ័យបានចាប់ផ្តើមកើតមាន៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am