អ៊ីស្រាអែលវាយប្រហារក្រុងតេអេរ៉ង់ និងបេរូត ខណៈអាមេរិកបញ្ជូនកងម៉ារីនទៅមជ្ឈិមបូព៌ា

2026/03/21 09:31:40 pm        231

យោធាអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ និងទីក្រុងបេរូតរបស់លីបង់ នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនកងម៉ារីនរាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយប្រធានាធិបតី លោក Donald Trump បានចោទប្រកាន់សម្ព័ន្ធមិត្តណាតូថា ទន់ជ្រាយ ដែលមានភាពរារែក ក្នុងការជួយបើកច្រកសមុទ្រ Hormuz។

មនុស្សមិនតិចជាង ២.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលពលរដ្ឋអាមេរិក ហាក់ដូចជាមានកង្វល់កាន់តែខ្លាំងឡើងៗ ចំពោះសញ្ញាដែលថា សង្គ្រាមអាចពង្រីកបន្ថែមទៀត នៅពេលដែលវាឈានចូលដល់សប្តាហ៍ទី៤។

អ៊ីស្រាអែលបានបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ ខ្លួនកំពុងវាយប្រហារក្រុមហេសបូឡា នៅក្នុងរដ្ឋធានីលីបង់ ខណៈដែលខ្លួនបានបង្កើនការវាយប្រហារតាមអាកាស ដែលផ្តោតលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុត ដែលរាលដាលពីសង្គ្រាមលើអ៊ីរ៉ង់ ចាប់តាំងពីក្រុមហេសបូឡា បានបាញ់ទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២ ខែមីនា។ យោធារបស់អ៊ីស្រាអែល បានបន្ថែម ថា អ៊ីស្រាអែលក៏បានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ ក្នុងនោះរួមមានទាំងរដ្ឋធានីតេអេរ៉ង់ផងដែរ។

គួរដឹងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ នៅក្នុងប្រទេសអ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រជិតខាង ក៏ត្រូវបានវាយប្រហារផងដែរ ហើយតម្លៃប្រេងបានហក់ឡើង ៥០ភាគរយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង ដែលគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវទូទាំងពិភពលោកប្រហែល ១ភាគ៥ ត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព ចំពោះការដឹកជញ្ជូនភាគច្រើន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់។ 

មន្ត្រីអាមេរិក ៣រូប បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រថា កងម៉ារីនចំនួន ២.៥០០នាក់ រួមជាមួយនាវាចម្បាំង Boxer និងនាវាចម្បាំងអមដំណើរ នឹងដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះបីជាពួកគេមិន បានបញ្ជាក់ថា ពួកគេនឹងមានតួនាទីធ្វើអ្វីក៏ដោយ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm