របាយការណ៍៖ អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានរួមអាមេរិក និងអង់គ្លេស នៅមហាសមុទ្រឥណ្ឌា

2026/03/21 09:41:04 pm        78

ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិក សារព័ត៌មាន The Wall Street Journal (WSJ) កាលពីថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) បានរាយការណ៍ថា អ៊ីរ៉ង់ទើបតែបានបាញ់មីស៊ីលបាលីស្ទិក ២គ្រាប់ ទៅកាន់មូលដ្ឋានយោធារួម រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅមូលដ្ឋាន Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា។

របាយការណ៍នេះ បានបញ្ជាក់ថា មិនមីស៊ីលណាមួយ បានបាញ់ចំគោលដៅ ដែលមានចម្ងាយប្រហែល ៤.០០០គីឡូម៉ែត្រ ពីទឹកដីអ៊ីរ៉ង់នោះទេ ប៉ុន្តែការបាញ់បង្ហោះនេះ បង្ហាញថា ទីក្រុងតេអេរ៉ង់ មានមីស៊ីលដែលមានចម្ងាយឆ្ងាយជាងការគិតពីមុន។ មន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើរបស់សារព័ត៌មាន AFP សម្រាប់ការសុំការអត្ថាធិប្បាយ។

សារព័ត៌មាន WSJ បានបន្ថែមថា មីស៊ីលមួយគ្រាប់ មិនដំណើរការទេ ហើយមួយទៀត ត្រូវបានកំណត់គោលដៅដោយប្រព័ន្ធស្ទាក់ចាប់ដែលបាញ់ចេញពីនាវាចម្បាំងអាមេរិក តែគេមិនច្បាស់នោះទេថា តើមីស៊ីលនោះត្រូវបានវាយប្រហារដែរ ឬអត់។

មូលដ្ឋាន Diego Garcia នៅកោះ Chagos គឺជាមួយ ក្នុងចំណោមមូលដ្ឋាន ២ ដែលចក្រភពអង់គ្លេសកំពុងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ សម្រាប់ប្រតិបត្តិការ «ការពារ» នៅអ៊ីរ៉ង់។

កងកម្លាំងអាមេរិក បានដាក់យន្តហោះទម្លាក់គ្រាប់បែក និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតឈរជើង នៅមូលដ្ឋាននេះ ដែលជាមជ្ឈមណ្ឌលសំខាន់ សម្រាប់ប្រតិបត្តិការអាស៊ី រួមទាំងយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm