អាមេរិកឲ្យក្រុមហ៊ុនខ្ចីប្រេង ៤៥,២លានបារ៉ែល ជាការបញ្ចេញដំបូង ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/03/21 11:50:57 pm        71

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងខ្ចីប្រេងឆៅចំនួន ៤៥,២លានបារ៉ែល ពីការបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) ជាការប៉ុនប៉ង ដើម្បីគ្រប់គ្រងតម្លៃដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ដោយសារតែការធ្វើសង្គ្រាមលើអ៊ីរ៉ង់។

ការបញ្ចេញក្រុមដំបូង គ្របដណ្តប់កម្រិត ៥២ភាគរយនៃចំនួនរហូតដល់ ៨៦លានបារ៉ែល ដែលរដ្ឋបាលនេះបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនមានគម្រោងឲ្យខ្ចី។ នៅទីបំផុត សហរដ្ឋអាមេរិកមានគោលបំណងឲ្យខ្ចីចំនួន ១៧២លានបារ៉ែល សម្រាប់ការដឹកជញ្ជូនពេញមួយឆ្នាំ២០២៦ និងឆ្នាំបន្ទាប់។

ក្រសួងថាមពល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលទទួលបានការឲ្យខ្ចី SPR ដំបូង រួមមាន BP Products North America, Gunvor USA, Marathon Petroleum និង Shell Trading។

ការឲ្យខ្ចីទាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៣២ នៅក្នុងទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែលពីការស្តុកបម្រុងរបស់ពួកគេ។ 

ក្រុមហ៊ុនទាំងនោះ នឹងសងប្រេងត្រលប់វិញដោយមានកម្រិតបារ៉ែលលើសជាបុព្វលាភ ជាប្រព័ន្ធមួយដែលក្រសួងថាមពលបញ្ជាក់ថា មានបំណងធ្វើឲ្យទីផ្សារមានស្ថិរភាព «ដោយមិនប៉ះពាល់ដល់ប្រាក់របស់អ្នកបង់ពន្ធអាមេរិក»។

សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm