កូរ៉េ នឹងជួយសាងសង់អគារព្យាបាលជំងឺថ្មី តម្លៃ១៦លានដុល្លារ ក្នុងមន្ទីរពេទ្យកុមារជាតិ

2022/03/29 11:53:23 pm        1.5 K

ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) គ្រោងសាងសង់អគារព្យាបាលជំងឺថ្មីមួយ ដែលមានកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារអាមេរិក នៅក្នុងមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកាន់តែប្រសើរឡើងថែមទៀត។

​នាឱកាសជួបសំណេះសំណាល និងពិភាក្សាការងារនៅមនី្ទរពេទ្យកុមារជាតិ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ រវាងលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ជាមួយលោកស្រី អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) រួមនឹងថ្នាក់ដឹកនាំរបស់មនី្ទរពេទ្យ។ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានឲ្យដឹងថា អគារព្យាបាលជំងឺថ្មីបន្ថែមទៀត គឺមានកម្ពស់៥ជាន់ដែលមានទំហំជាង៨៣០០ម៉ែត្រការ៉េ ដោយចំណាយថវិកាក្នុងដំណើរការសាងសង់ប្រមាណ១៦លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជាតាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។ សព្វថ្ងៃ គម្រោងនេះភាគីទាំងពីរបានបញ្ចប់ការសិក្សាលំអិតនឹងបានអនុម័តថវិការួចរាល់ បន្តទៅមុខទៀត គឺឈានដល់ដំណាក់កាលគូសប្លង់សាងសង់បន្ទាប់មកទៀតមានការដេញថ្លៃហើយតាមផែនការគ្រោងទុក នឹងសាងសង់នៅដើមឆ្នាំ២០២៣ ដោយប្រើរយៈពេល៣ឆ្នាំនៃការសាងសង់អគារព្យាបាលជំងឺថ្មីនេះ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបញ្ជាក់ថា អគារព្យាបាលជំងឺថ្មីនេះមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាកម្មថែទាំសុខភាពថ្មីៗជូនដល់កុមាររួមមាន ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺអូទីសឹម។ ក្នុងអគារថ្មីនេះ យើងអាចដាក់គ្រែបានចំនួន១៦៩គ្រែនិងមានកន្លែងសម្រាប់បណ្តុះបណ្តាលនិងការអនុវត្តផ្ទាល់ដល់ក្រុមការងារគ្រូពេទ្យផ្នែកជំនាញកុមារ មកពីតាមបណ្តារាជធានី-ខេត្ត។ ហើយនេះគឺជាអគារព្យាបាលជំងឺទី២ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិខណៈអគារទី១កូរ៉េបានសាងសង់រួចរាល់ និងបានដាក់្យដំណើរការរួចហើយដែលមានកម្ពស់៣ជាន់។ លោកសាស្រ្តាចារ្យ ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់មនី្ទរពេទ្យកុមារជាតិ។

តមកលោកស្រីបណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ រួមនឹងថ្នាក់ដឹកនាំ បានចុះត្រួតពិនិត្យសមិទ្ធផលនានារបស់រដ្ឋាភិបាលកូរ៉េ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

វិទ្យាល័យ ជា ចាន់តូ ចាប់ផ្តើមឆ្នាំសិក្សាដំបូង ដើម្បីផ្តល់លទ្ធភាពដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ
2026/10/26 09:38:22 pm        2
កម្ពុជា-កូរ៉េខាងត្បូងរម្លឹកពីប្រវត្តិ និងកិច្ចខិតខំរបស់សម្ដេចតេជោ ដើម្បីភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ
2026/10/26 09:30:54 pm        1
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី និងភារកិច្ចរបស់អនុរក្ស»
2026/10/26 06:04:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិទ្យាល័យ ជា ចាន់តូ ចាប់ផ្តើមឆ្នាំសិក្សាដំបូង ដើម្បីផ្តល់លទ្ធភាពដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ

2026/10/26 09:38:22 pm
​កម្ពុជា-កូរ៉េខាងត្បូងរម្លឹកពីប្រវត្តិ និងកិច្ចខិតខំរបស់សម្ដេចតេជោ ដើម្បីភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ
2026/10/26 09:30:54 pm
​អណ្តូងប្រេងក្រុមហ៊ុន Borr Drilling លិចនៅជិតប្រទេសហ្គាបុង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៤នាក់ បាត់ខ្លួន
2026/10/26 07:09:12 pm
​លីប៊ីកោះហៅឲ្យចូលខ្លួនប្រសិតពិសេសអាមេរិក ដើម្បីតវ៉ាសេចក្តីអត្ថាធិប្បាយរបស់លោក Trump
2026/10/26 07:07:06 pm
​ក្រុមបាតករបារាំងទាមទារឲ្យមានការតវ៉ាបន្ថែមទៀត ខណៈលោក Macron ប្រឈមនឹងជម្រើសដ៏លំបាក
2026/10/26 07:05:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/26 09:40:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/26 03:08:28 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm