ក្រុមហ៊ុនចម្រាញ់ប្រេងនៅឥណ្ឌា និងផ្សេងទៀតនៅអាស៊ី គ្រោងទិញប្រេងអ៊ីរ៉ង់ ក្រោយអាមេរិកលើកលែង ទណ្ឌកម្ម

2026/03/21 11:55:42 pm        83

ក្រុមពាណិជ្ជករ បាននិយាយនៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) នេះថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា មានគម្រោងបន្តទិញប្រេងអ៊ីរ៉ង់ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេង នៅកន្លែងផ្សេងទៀត នៅតំបន់អាស៊ី កំពុងពិនិត្យមើលចំណាត់ការបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលុបចោលទណ្ឌកម្មជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយវិបត្តិថាមពល ជាអ្វីដែលបណ្តាលមកពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

ប្រភពចម្រាញ់ប្រេងឥណ្ឌាចំនួន ៣ បានប្រាប់ឲ្យដឹងថា ពួកគេនឹងទិញប្រេងអ៊ីរ៉ង់ ហើយកំពុងរង់ចាំការណែនាំពីរដ្ឋាភិបាល និងភាពច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោន ជុំវិញព័ត៌មានលម្អិត ដូចជាលក្ខខណ្ឌទូទាត់ជាដើម។ ក្រុមហ៊ុនចម្រាញ់ប្រេង នៅឥណ្ឌា ដែលមានស្តុកប្រេងឆៅតិចជាងក្រុមហ៊ុននាំចូលប្រេងធំៗ នៅអាស៊ីផ្សេងទៀត បានប្រញាប់ប្រញាល់កក់ប្រេងរបស់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកលែងទណ្ឌកម្មបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ បុគ្គលជាច្រើនដែលដឹងអំពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីផ្សេងទៀត កំពុងធ្វើការត្រួតពិនិត្យ ដើម្បីមើលថា តើពួកគេអាចទិញប្រេងបានដែរ ឬអត់។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចេញការលើកលែងទណ្ឌកម្មរយៈពេល ៣០ថ្ងៃ កាលពីថ្ងៃទី២០ ខែមីនា សម្រាប់ការទិញប្រេងអ៊ីរ៉ង់ដែលកំពុងស្ថិតនៅក្នុងសមុទ្ររួចហើយ។

បើយោងតាមការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស បានឲ្យដឹងថា ការលើកលែងនេះអនុវត្តចំពោះតែប្រេងដែលផ្ទុកនៅលើនាវាណាមួយ ក្នុងនោះរួមមានទាំងនាវាដឹកប្រេងដែលត្រូវបានអនុម័តនៅ ឬមុនថ្ងៃទី២០ ខែមីនានិងត្រូវបានបញ្ចេញនៅថ្ងៃទី១៩ ខែមេសា។ នេះជាលើកទី៣ ហើយ ដែលសហរដ្ឋអាមេរិកបានលើកលែងទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេង ចាប់តាំងពីមានការចាប់ផ្តើមនូវសង្គ្រាមនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm