លោក Putin បញ្ជាក់ទៅទីក្រុងតេអេរ៉ង់ថា រុស្ស៊ីនៅតែជាមិត្ត និងដៃគូដ៏ស្មោះត្រង់របស់អ៊ីរ៉ង់

2026/03/22 12:00:29 am        87

វិមានក្រឹមឡាំង នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងការអបអរទៅកាន់មេដឹកនាំអ៊ីរ៉ង់ នៅថ្ងៃបុណ្យ Nowruz (បុណ្យចូលឆ្នាំថ្មីពែរ្ស) ហើយបានបញ្ជាក់ថា ទីក្រុងមូស្គូនៅតែជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបាន សមា្រប់ទីក្រុងតេអេរ៉ង់។

តែយ៉ាងណាក្ដី វិសាលភាពនៃការគាំទ្ររបស់ទីក្រុងមូស្គូ ចំពោះអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពប្រទាំងប្រទើស។ ប្រភពព័ត៌មានអ៊ីរ៉ង់មួយចំនួន បានលើកឡើងថា ពួកគេទទួលបានជំនួយពិតប្រាកដតិចតួចពីទីក្រុងមូស្គូ ក្នុងអំឡុងពេលអ៊ីរ៉ង់កំពុងជួបប្រទះវិបត្តិដ៏ធំបំផុត ចាប់តាំងពីព្រះមហាក្សត្រ Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានទម្លាក់ពីរាជបល្ល័ង្ក នៅក្នុងបដិវត្តន៍ឆ្នាំ១៩៧៩។

វិមានក្រឹមឡាំងបានឲ្យដឹងថា លោក Putin បានផ្ញើការអបអរសាទរទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់។ វិមានក្រឹមឡាំងបានឲ្យដឹងថា៖ «លោក Vladimir Putin បានជូនពរប្រជាជនអ៊ីរ៉ង់ជម្នះលើបញ្ហាប្រឈមដ៏លំបាកនេះ ដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងគ្រាលំបាកនេះ ទីក្រុងមូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានរបស់ទីក្រុងតេអេរ៉ង់»។

ប្រទេសរុស្ស៊ី លើកឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរុញឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ និងបង្កឲ្យមានវិបត្តិថាមពលសកលដ៏ធំមួយ ខណៈពេលដែលមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ត្រូវបានធ្វើឃាតដោយឥតក្ដីមេត្តា។

សារព័ត៌មាន Politico បានរាយការណ៍ថា ទីក្រុងមូស្គូបានស្នើឲ្យក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា ដោយប្រាប់ថា វិមានក្រឹមឡាំងនឹងឈប់ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ផ្គត់ផ្គង់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែន អំពីរុស្ស៊ី ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធគំនិតនេះ។ វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍នេះថា ជាព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm